Connect with us

ប្រេស៊ីល លាងភាពអាម៉ាស់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Copa America លើកដំបូងចាប់តាំងពីឆ្នាំ២០០៧

ប្រេស៊ីល លាងភាពអាម៉ាស់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Copa America លើកដំបូងចាប់តាំងពីឆ្នាំ២០០៧

ប្រេស៊ីល៖ ក្រុមជម្រើសជាតិប្រេស៊ីលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ Copa America លើកដំបូងរបស់ខ្លួន ចាប់តាំងឆ្នាំ២០០៧ ជាមួយនឹងការទទួលជ័យជម្នះ ២-០ លើក្រុមអាហ្សង់ទីនក្នុងទីក្រុង Belo Horizonte។

Gabriel Jesus មិនបានធ្វើឲ្យគ្រូ Tite ខកបំណងនោះទេ ដោយបានស៊ុតបញ្ចូលទីបើកឆាកនាទី១៩ មុនពេល Roberto Firmino បន្ថែមមួយគ្រាប់ទៀតផ្ដាច់ដង្ហើមអាហ្សង់ទីននៅនាទី៧១ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមរបស់ Lionel Messi ក៏មានឱកាសសម្រុកគួរសមដែរ ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់ Alisson បាននោះទេ។

ក្រុមប្រេស៊ីលនឹងត្រូវតទល់ជាមួយ ឈីលី ឬប៉េរូ នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ខណៈអាហ្សង់ទីនជួបនឹងក្រុមដែលចាញ់ដើម្បីដណ្ដើមយកលេខ៣ មួយថ្ងៃមុនការប្រកួតផ្តាច់ព្រ័ត្រ៕

ប្រភព៖ Trollkhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.