Connect with us

កម្ពុជា ជួបថៃ និងអូស្តាលី នៅពានរង្វាន់ U15 អាស៊ាន ចុងខែនេះ

ជួបអូស្ត្រាលី ទៀតហើយ!

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់អាស៊ានអាយុក្រោម១៥ឆ្នាំ 2019 AFF U15 Boy’s Championship ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ។  ក្នុងនោះ កម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយក្រុមម្ចាស់ផ្ទះថៃ អូស្ត្រាលី ព្រុយណេ ឡាវ ម៉ាឡេស៊ី និង ថៃ ។

ដោយឡែកពូល A មាន ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ទីម័រខាងកើត និង វៀតណាម។

ការប្រកួតរបស់កម្ពុជា មានដូចខាងក្រោម៖

-២៨ កក្កដា ២០១៩៖ កម្ពុជា ទល់នឹង អូស្ត្រាលី ម៉ោង៣:៣០នាទីរសៀល

-៣០ កក្កដា ២០១៩៖ ម៉ាឡេស៊ី ទល់នឹង កម្ពុជា ម៉ោង៣:៣០នាទីរសៀល

-០១ សីហា ២០១៩៖ ថៃ ទល់នឹង កម្ពុជា ម៉ោង៦ល្ងាច

-០៣ សីហា ២០១៩៖ កម្ពុជា ទល់នឹង ព្រុយណេ ម៉ោង៣:០០រសៀល

-០៥ សីហា ២០១៩៖ ឡាវ ទល់នឹង កម្ពុជា ម៉ោង៣:០០រសៀល៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.