Connect with us

#5 នាយកក្លិប Napoli កំពុងស្ថិតនៅទីក្រុងម៉ាឌ្រីដ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនាំយក James Rodriguez

John yuhan, [09.07.19 14:51]

អេស៉្បាញ៖ នាយកក្លិប Napoli លោក Cristiano Giuntoli កំពុងស្ថិតនៅទីក្រុងម៉ាឌ្រីដ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយសម្រាប់កីឡាករ James Rodriguez ។

Real Madrid កំពុងទាមទារប្រាក់ចំនួន ៤២លានអឺរ៉ូសម្រាប់កីឡាករកូឡុំប៊ី ប៉ុន្តែ Napoli ចង់ខ្ចីជើងជាមួយនឹងជំរើស ទិញនៅពេលក្រោយ។ ហើយការប្រកាសជាផ្លូវការរំពឹងថា នឹងមកដល់ក្នុងពេលឆាប់ៗនេះ ស្របពេលដែល Real Madrid បានសម្រេចចិត្តរួចហើយដើម្បីលក់កីឡាកររូបនេះនៅរដូវក្តៅ។

លោក Carlo Ancelotti គ្រូបង្វឹករបស់ក្រុម Napoli បាននិយាយកាលពីពេលថ្មីៗនេះថា៖ «គំនិតរបស់យើងគឺលេងជាមួយគុណភាពក្រុមនេះ ហើយ James គឺជាកីឡាករដែលខ្ញុំដឹងច្បាស់ ហើយគាត់បាននាំមកនូវគុណភាពជាច្រើនពេលដែលខ្ញុំបានដឹកនាំ Real តែជាអកុសលគាត់មិនមែនជាកីឡាករ Napoli នៅពេលនេះទេ»។

សម្រាប់ពេលនេះ James នៅតែបន្តសម្រាកលំហែរកាយ បន្ទាប់ពីលេងឲ្យកូឡុំប៊ីនៅក្របខ័ណ្ឌ Copa America ដោយរង់ចាំ Napoli, Real Madrid និងភ្នាក់ងារ Jorge Mendes ដើម្បីយល់ព្រមកិច្ចព្រមព្រៀង៕

ប្រភព ៖ Trollkhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.