Connect with us

នាយកផ្នែកកីឡាថ្មីរបស់ PSG អនុញ្ញាតឱ្យ Neymar វេចបង្វិចចេញ បើមានសំណើត្រូវថ្លៃ

នាយកផ្នែកកីឡាថ្មីរបស់ PSG អនុញ្ញាតឱ្យ Neymar វេចបង្វិចចេញ បើមានសំណើត្រូវថ្លៃ

អេស៉្បាញ៖ លោក Leonardo ដែលជានាយកផ្នែកកីឡាថ្មីរបស់ក្លិប Paris Saint-Germain បានត្រៀមនឹងអនុញ្ញាតឲ្យកីឡាករ Neymar ចាកចេញនៅរដូវក្តៅនេះ ប្រសិនបើមានសំណើត្រូវថ្លៃគ្នា។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រលប់ទៅកាន់ Barcelona ហើយពេលនេះមិនព្រមចូលមកហ្វឹកហាត់វិញជាមួយក្រុម ដើម្បីត្រៀមលេងប្រកួតមិត្តភាពត្រៀមបើករដូវកាល។

លោក Leonardo បាននិយាយថា៖ “វាច្បាស់សម្រាប់មនុស្សគ្រប់គ្នា។ គាត់មានកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយក្លិបយើង ហើយខណៈដែលយើងមិនបានទទួលការផ្តល់ជូនណាមួយសម្រាប់គេ យើងមិនអាចពិភាក្សាអ្វីទាំងអស់។ Neymar អាចចាកចេញពី PSG ប្រសិនបើមានការផ្តល់ជូនសមស្រប៕

ប្រភព ៖   Trollkhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.