Connect with us

Real Madrid គ្រោងឲ្យខ្សែបម្រើម្នាក់ និងលុយ ២៧លានអឺរ៉ូទៅ Spurs ដើម្បីយក Christian Eriksen

Real Madrid គ្រោងឲ្យខ្សែបម្រើម្នាក់ និងលុយ ២៧លានអឺរ៉ូទៅ Spurs ដើម្បីយក Christian Eriksen

អេស៉្បាញ៖ ក្លិប Real Madrid បានរាយការណ៍ថា បានផ្តល់ឲ្យកីឡាករ Dani Ceballos បូករួមលុយ ២៧លានអឺរ៉ូ សម្រាប់ខ្សែបម្រើកណ្តាល Christian Eriksen របស់ក្លិប Tottenham Hotspurs។

Eriksen មានពេល ១ឆ្នាំទៀតនៅលើកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយក្រុមមាន់ខ្នាយមាស ហើយរំពឹងថា នឹងចាកចេញពីទីក្រុងឡុងដ៍ភាគខាងជើង បន្ទាប់បង្ហាញពីបំណងប្រាថ្នាសម្រាប់ការប្រកួតប្រជែងថ្មីមួយ។ បើយោងតាមកាសែត AS បានឲ្យដឹងថា ក្រុមស្ដេចសគ្រោងឲ្យកីឡាករ Ceballos ដែល Spurs ចាប់អារម្មណ៍រួចទៅហើយថែមលុយខ្លះទៀត ដើម្បីលួងចិត្តខាងអង់គ្លេស។

ទោះបីជាយ៉ាងណាកិច្ចព្រមព្រៀងនេះមិនត្រូវបានចាប់អារម្មណ៍ទេ ហើយក្រុម Tottenham រំពឹងថា នឹងមានវត្តមាន Eriksen ត្រឡប់ទៅហ្វឹកហាត់វិញនៅថ្ងៃសុក្រ ដោយមិនគិតការចង់ចាកចេញរបស់កីឡាករ៕

ប្រភព ៖ Trollkhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.