Connect with us

Barcelona បង្វែរចំណាប់អារម្មណ៍លើខ្សែការពារ ManUtd ក្រោយគ្មានសង្ឃឹមប្រជែងឈ្នះ Juventus យក de Ligt

Barcelona បង្វែរចំណាប់អារម្មណ៍លើខ្សែការពារ ManUtd ក្រោយគ្មានសង្ឃឹមប្រជែងឈ្នះ Juventus យក de Ligt

អង់គ្លេស៖ ភ្នាក់ងាររបស់កីឡាករ Victor Lindelof បានបញ្ជាក់ថា Barcelona កំពុងមានចំណាប់អារម្មណ៍លើខ្សែការពារអន្តជាតិស៊ុយអែតរូបនេះ ក្រោយភាគរយយក de Ligt មានតិចតួចបំផុត។

ក្រុមម្ចាស់ជើងឯក La Liga ត្រូវបានគេជឿជាក់ថា កំពុងស្ថិតក្នុងទីផ្សារដោះដូរកីឡាករម្ដងទៀត ដើម្បីរកខ្សែការពារថ្មី ក្រោយទិញកីឡាករ Matthijs de Ligt របស់ក្រុម Ajax មិនបាន ដែលទំនងជាចូលរួមជាមួយ Juventus។ ខ្សែការពារ Lindelof របស់ Manchester United ត្រូវបានគេរាយការណ៍ថា បានលេចឡើងជាជម្រើសមួយដើម្បីប្រកួតប្រជែងជាមួយ Gerard Pique និង Clement Lenglet នៅពេលដែលក្រុមយក្សកាតាឡាន់ត្រៀមលក់ Samuel Umtiti ។

សូមបញ្ជាក់ផងដែរថា Lindelof បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្រុមបិសាចក្រហមពីក្លិប Benfica កាលពីខែកក្កដាឆ្នាំ ២០១៧ ដោយមានជម្រើសពង្រីក ១២ ខែបន្ថែមទៀត៕

ប្រភព៖ Trollkhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.