Connect with us

ស្រ្តី២រូបនឹងក្លាយជាអ្នកបើកបររថយន្តក្រុងសាធារណៈដំបូងគេនៅកម្ពុជា

តោះ! ជិះឡានក្រុងលើកទឹកចិត្តពួកគាត់

ភ្នំពេញ៖ ក្រោយពីឡានក្រុងសាធារណៈបានដាក់ចរាចរណ៍នៅទីក្រុងភ្នំពេញដែលរដ្ឋករបានរៀបចំសម្រួលខ្សែរថយន្តរហូតដល់១៣ខ្សែ និង ប្រើប្រាស់រថយន្តចំនួន២៣៥គ្រឿងជាជំនួយពីកូរ៉េ ចិន និង ជប៉ុន ដែលមានអ្នកជិះជាមធម្យមប្រមាណជា២៦០០០ ទៅ ៣០០០០ នាក់ក្នុងមួយថ្ងៃ។

ហើយបច្ចុប្បន្ន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានសហការជាមួយក្រុមជំនាញការ JICA ជ្រើសរើសអ្នកបើកបររថយន្តក្រុងដើម្បីយកមកបណ្តុះបណ្តាលដោយសារចំនួនអ្នកគាំទ្រកាន់តែកើនឡើងជាលំដាប់ ហើយស្រ្តីត្រូវបានលើកទឹកចិត្ត និង ផ្តល់សិទ្ធអាទិភាពជូន។

បច្ចុប្បន្នអ្នកបើកបរនារីចំនួន២រូបហើយដែលទទួលបានការបណ្តុះបណ្តាល ហើយខាងរដ្ឋករស្វយ័តក៏កំពុងតែបន្តផ្តល់ឱកាសការងារមួយនេះទៅដល់អ្នកដែលមានបំណងចង់ធ្វើផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.