Connect with us

នារីដែលត្រូវបានដៃគូវ៉ៃប្រមាណ ១៣០ ដង សម្រេចចិត្តដកពាក្យបណ្តឹងហើយ

នារីដែលត្រូវបានដៃគូវ៉ៃប្រមាណ ១៣០ ដង សម្រេចចិត្តដកពាក្យបណ្តឹងហើយ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ គណនី Facebook ដែលមានឈ្មោះថា ថៃ ស្រីនាង លក់ផលិតផល ដែលគេស្គាល់ថាជាអ្នកលក់ផលិតផលតាមបណ្តាញសង្គមនោះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីខ្លួនបានបង្ហោះរូបថតរបស់ខ្លួនបន្ទាប់ពីត្រូវដៃគូចឹត្តអប្រិយវាយធ្វើបាបបណ្ដាលឱ្យគាត់រងរបួសពេញខ្លួន។

គាត់ក៏បានបញ្ជាក់ទៀតថា នេះជាលើកទី ១៣០ ហើយ ដែលដៃគូវ៉ៃ ដែលធ្វើឱ្យគាត់អត់ទ្រាំលែងបាន និងបានប្តឹងដល់សមត្ថកិច្ចឱ្យជួយដោះស្រាយ។

យ៉ាងណាមិញ កាលពីព្រឹកមិញ គណនី Facebook ដែលមានឈ្មោះថា ថៃ ស្រីនាង លក់ផលិតផល ដដែលនេះបានបង្ហោះសារដែលខ្លួនសម្រេចចិត្តដកពាក្យបណ្តឹងវិញ ដោយបានលើកហេតុផលថា ដៃគូរបស់គាត់បានសុំទោស និងសន្យាថា ឈប់ឱ្យមានរឿងបែបនេះទៀត ហើយគាត់ក៏មិនចង់ឱ្យដៃគូរបស់គាត់បាត់បង់កិត្តិយស និងការងារទេ ព្រោះដៃគូរបស់គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹកឆេវឆាវ និងប្រចណ្ឌខុសរឿងតែប៉ុណ្ណោះ៕

 

អត្ថបទ៖ ណារ៉ូត

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.