Connect with us

តួអង្គ Thor ជាតារាសម្ដែងដែលបានចំណូលច្រើនជាងគេ ក្នុងចំណោមតួអង្គ MCU

តួអង្គ Thor ជាតារាសម្ដែងដែលបានចំណូលច្រើនជាងគេ ក្នុងចំណោមតួអង្គ MCU

បរទេស៖ សារព័ត៌មាន Forbes ទើបតែបញ្ចេញបញ្ជីឈ្មោះតារាសម្ដែងក្នុងភាពយន្ត “Avengers: Endgame” ដែលរកចំណូលបានច្រើនជាងគេ ក្នុងរយៈពេល ១២ខែ ចុងក្រោយនេះ។

របាយការណ៍នេះ បង្ហាញថា តារាសម្ដែង ៦នាក់ ដែលបានសម្ដែងឱ្យផលិតកម្ម Marvel បានស្ថិតក្នុងបញ្ជីតារាដែលរកចំណូលបានច្រើនជាងគេ ចំនួន ១០០ នាក់។

តារាទាំង៦ នាក់ រួមមាន៖ Chris Hemsworth (Thor), Robert Downey. Jr (Iron Man), Chris Evans (Captian America), Bradley Cooper (Raccoon), Paul Rudd (Ant Man) និង Scarlett Johansson (Black Widow)។

អ្នកទាំង៦ មានចំណូលសរុបចំនួន ៣៤០ លានដុល្លារអាមេរិក។

-Chris Hemsworth៖ ៧៦លានដុល្លារ

-Robert Downey. Jr៖ ៦៦លានដុល្លារ

-Bradley Cooper៖ ៥៧លានដុល្លារ

-Scarlett Johansson៖ ៥៦លានដុល្លារ

-Chris Evans៖ ៤៣,៥លានដុល្លារ

-Paul Rudd៖ ៤១លានដុល្លារ។

សូមជម្រាបថា ចំណូលរបស់តារានីមួយៗ ជាតួលេខសរុបដែលពួកគេរកបានពីការថតខ្សែភាពយន្ត និងប្រភពចំណូលផ្សេងៗទៀត៕

  

ប្រភព៖ Forbes

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.