Connect with us

ប្រធានក្លិប Marseille បញ្ជាក់ថា Balotelli នឹងចាកចេញពីក្លិប

ប្រធានក្លិប Marseille បញ្ជាក់ថា Balotelli នឹងចាកចេញពីក្លិប

បារាំង៖ ប្រធានក្លិប Marseille លោក Jacques-Henri Eyraud បញ្ជាក់ថា Mario Balotelli បានចាកចេញពីក្លិប បន្ទាប់ពីកិច្ចសន្យាខ្ចីជើងផុតកំណត់។

Balotelli បានចូលរួមជាមួយក្លិប Marseille ពីទីក្លិប Nice កាលខែមករាក្នុងកិច្ចសន្យារយៈពេលខ្លី និងបានបញ្ចប់រដូវកាលនេះដោយស៊ុតបញ្ចូលទីបានចំនួន ៨គ្រាប់នៅក្នុងការបង្ហាញខ្លួន Ligue 1 ចំនួន ១៥លើក។ Marseille ចង់រក្សាខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីនៅក្លិបដែរ ប៉ុន្តែការខកខានលេងក្នុង Champions League បានបង្ខំពួកគេត្រូវបញ្ចេញកីឡាករដែលមានថ្លៃឈ្នួលខ្ពស់ខ្លះក្នុងក្រុម។

ការចាកចេញរបស់កីឡាករ Balotelli ឥឡូវត្រូវបានគេបញ្ជាក់ថា នឹងបើកទ្វារឲ្យខ្សែប្រយុទ្ធរូបនេះត្រឡប់ទៅកាន់អ៊ីតាលី ឬអង់គ្លេសវិញ ដែលត្រូវបានផ្សារភ្ជាប់ជាមួយ Napoli និង West Ham ៕

ប្រភព៖ Trollkhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.