Connect with us

De Jong បង្ហើបថា ការពិត គេចង់ទៅ Arsenal មុនពេលផ្ទេរទៅ Camp Nou

De Jong បង្ហើបថា ការពិត គេចង់ទៅ Arsenal មុនពេលផ្ទេរទៅ Camp Nou

អេស៉្បាញ៖ ខ្សែបម្រើរបស់ Barcelona កីឡាករ Frenkie de Jong បានបង្ហើបឲ្យដឹងថា គាត់ចង់ដើរតាម Idol របស់ខ្លួន ដោយចូលរួមជាមួយ Arsenal មុនពេលបំពេញក្ដីសុបិនទៅលេងនៅ Camp Nou។

De Jong រីករាយជាមួយនឹងយុទ្ធនាការ ២០១៨/១៩ ជាមួយនឹង Ajax បន្ទាប់មកក៍បញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៧២លានអឺរ៉ូដើម្បីចូលរួមជាមួយក្រុមម្ចាស់ជើងឯកអេស៉្បាញកាលពីខែមករា។ ទោះជាយ៉ាងណាក៏ដោយវាពិតជាពិបាកខ្លាំងណាស់សម្រាប់កីឡាករអាយុ ២២ឆ្នាំដែលចង់ដើរតាមគំរូរបស់លោក Marc Overmars ដែលទៅលេងនៅអង់គ្លេសមុន ទើបទៅអេស៉្បាញតាមក្រោយ។

គេបានប្រាប់ទៅសារព័ត៌ថា៖ “នៅក្នុងគំនិតរបស់ខ្ញុំ ខ្ញុំមានបញ្ជីឈ្មោះក្លិបដែលចង់ទៅលេងជាយូរមកហើយគឺ Ajax-Arsenal-Barcelona, ចង់ដើរតាមផ្លូវលោក Marc Overmars។ ខ្ញុំគិតថា Arsenal ពិតជាស្អាតណាស់កាលពីមុន ប៉ុន្តែប្រសិនបើអ្នកអាចទៅដោយផ្ទាល់ទៅកាន់ Barcelona នោះពិតជាប្រសើរជាង”។

ក្រុមកាំភ្លើងធំ Arsenal បានដកខ្លួនពីការប្រជែង De Jong នៅរដូវក្តៅនេះ ដោយសារតែកញ្ចប់ថវិកាទិញកីឡាកររបស់ពួកគេមានស្ដួចស្ដើងបំផុត ក្រោយពីមិនបានចូលលេងក្នុង Champions League៕

ប្រភព Trollkhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.