Connect with us

ឆ្កែ Daniel Sturridge ដែលត្រូវបានលួចនោះ ពេលនេះទៅដល់ផ្ទះវិញហើយ

ឆ្កែ Daniel Sturridge ដែលត្រូវបានលួចនោះ ពេលនេះទៅដល់ផ្ទះវិញហើយ

អាមេរិក៖ ប៉ុន្មានថ្ងៃមុន Daniel Sturridge អតីតខ្សែប្រយុទ្ធ Liverpool និងអង់គ្លេស បានប្រកាសថា ឆ្កែរបស់លោកត្រូវបានលួច ប៉ុន្តែពេលនេះត្រូវបានបញ្ជូនទៅដល់ផ្ទះវិញហើយ។

ចោរបានចូលផ្ទះរបស់ Sturridge នៅ Los Angeles និងបានយករបស់របរមួយចំនួនរួមទាំងឆ្កែរបស់គេ ឈ្នោះ poomeranian pooch Lucci ហើយម្ចាស់វ័យ ២៩ឆ្នាំរូបនេះ បានដាក់ពាក្យបណ្តឹង ដើម្បីទទួលបានព័ត៌មានតាមរយៈគណនី Instagram ហើយថែមទាំងបានផ្តល់រង្វាន់ជាសាច់ប្រាក់សម្រាប់អ្នកដែរជួយយកឆ្កែត្រលប់មកវិញ។ ហើយពេលនេះ Lucci បានជួបជុំគ្នាជាមួយម្ចាស់វាវិញហើយ។

កាសែត Good Morning America រាយការណ៍កាលពីថ្ងៃពុធថា នាយកដ្ឋានប៉ូលីសទីក្រុង Los Angeles បានបញ្ជាក់ថា Lucci ត្រូវបានបញ្ជូនត្រឡប់ទៅវិញដោយសុវត្ថិភាព ទោះបីជាចាប់ចោរដែលចូលគាស់ផ្ទះមិនបានក៏ដោយ៕

ប្រភព ៖ Trollkhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.