Connect with us

គូប្រជែងរបស់ Netflix ថ្មីមួយទៀត គ្រោងចេញនៅឆ្នាំក្រោយ

មកថ្មីមួយទៀតហើយ!

បរទេស៖ អ្នកចូលចិត្តទស្សនាភាពយន្ត និងកម្មវិធីទូរទស្សន៍ផ្សេងៗ នឹងទទួលបានបទពិសោធន៍ថ្មីមួយពីសេវាទស្សនាតាមអនឡាញ ដែលគ្រោងចេញនៅដើមឆ្នាំ២០២០ខាងមុខ ឈ្មោះថា HBO Max ។

HBO Max នឹងប្រមូលផ្ដុំដោយខ្សែភាពយន្ត និងកម្មវិធីផ្សេងៗ ដែលគិតជារយៈពេលសរុបប្រមាណ ១ម៉ឺនម៉ោង សម្រាប់ការចេញជាលើកដំបូងរបស់ខ្លួន ដែលអ្នកចុះឈ្មោះ Subscriber អាចធ្វើការកម្សាន្តអារម្មណ៍បាន។ ទោះជាយ៉ាងណា HBO Max ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាមេរិក AT&T មិនមែនផ្សាយតែកម្មវិធីរបស់ HBO នោះទេ។

សូមជម្រាបថា HBO បច្ចុប្បន្នបានកាត់ថ្លៃសេវាប្រចាំខែសម្រាប់អ្នកចុះឈ្មោះ ១៤,៩៩ដុល្លារក្នុងមួយខែ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ពីថ្លៃសេវាប្រចាំខែរបស់ HBO Max នៅឡើយទេ។ ការបញ្ចេញ HBO Max នឹងធ្វើឱ្យទីផ្សារមួយនេះ កាន់តែមានការប្រកួតប្រជែងខ្លាំង ជាក់ស្ដែង Apple ក៏ទើបតែប្រកាសចេញសេវាផ្ទាល់ខ្លួន ដែលមានឈ្មោះថា Apple TV+ ហើយ Disney នឹងដាក់ឱ្យប្រើប្រាស់ Disney+ នៅខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ ក្រៅពីនេះ ក៏មានដូចជា Prime Video, Hulu, Netflix ជាដើម៕

ប្រភព៖ Tech Crunch

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.