Connect with us

រូបរាងដ៏ស្គមស្គាំរបស់ Celine Dion ធ្វើឱ្យអ្នកគាំទ្រមានការបារម្ភជាខ្លាំង

ស្គមខ្លាំងមែននឹង(មានវីដេអូ)

អូស្រ្តាលី៖ កាលពីសប្តាហ៍មុន កម្មវិធីដើរម៉ូតរបស់ Vogue Australia បានបង្ហាញរូបភាពរបស់ម្ចាស់បទ My Heart will go on គឺលោកស្រី Celine Dion វ័យ៥១ឆ្នាំ ប៉ុន្តែស្របពេលដែលទទួលបានការ Like ជិត៣០០០នាក់ ក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមផ្តល់មតិយោបល់ពីរូបរាងដ៏ស្គមស្គាំជ្រុល ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនលាន់មាត់ និង មានការបារម្ភពីនាងជាខ្លាំង ទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះបានផ្តល់មតិថា “Vogue Australia មិនគួរបង្ហោះរូបដែលអាក្រក់បែបនេះទេ។

ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាលើកទីមួយទេដែលនាងទទួលបានពាក្យទាំងនោះ ប៉ុន្តែនាងបានតបទៅវិញថា “ខ្ញុំចង់មានអារម្មណ៍រឹងមាំ ស្រស់ស្អាត ភាពជាស្រ្តី និង ស៊ិចស៊ី ប្រសិនបើអ្នកពេញចិត្តខ្ញុំ ខ្ញុំនឹងនៅទីនោះសម្រាប់អ្នក ប៉ុន្តែប្រសិនបើអ្នកមិនពេញចិត្ត “កុំរំខាន” និង “កុំថតរូបខ្ញុំបាន”៕

សូមទស្សនាវីដេអូ

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.