Connect with us

Juventus អាចនឹងបង្ហាញខ្លួន Matthijs de Ligt ជាកីឡាករថ្មីរបស់ពួកគេ នៅសប្ដាហ៍នេះ

Juventus អាចនឹងបង្ហាញខ្លួន Matthijs de Ligt ជាកីឡាករថ្មីរបស់ពួកគេ នៅសប្ដាហ៍នេះ

អ៊ីតាលី៖ Juventus អាចនឹងបង្ហាញ Matthijs de Ligt ជាកីឡាករថ្មីរបស់ពួកគេនៅក្នុងសប្ដាហ៍នេះ ហើយ Ajax អាចទទួលយកការផ្តល់ជូនចំនួន ៦៧លានអឺរ៉ូ ដែលនេះជាការអះអាងរបស់ការសែត De Telegraaf ។

យោងទៅតាមកាសែតរបស់ហូឡង់បានឲ្យដឹងថា ក្លិបទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ខ្សែការពាររូបនេះដែលបានបំពេញលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ជាមួយភាគីអ៊ីតាលី។ ក្រុមសេះបង្កង់នឹងផ្តល់ជូន ៦៧លានអឺរ៉ូ និងប្រាក់រង្វាន់បន្ថែមដើម្បីបំពេញកិច្ចព្រមព្រៀងនេះ។

ក្រុមម្ចាស់ជើងឯកអ៊ីតាលីសង្ឃឹមថា នឹងមានវត្តមានរបស់ De Ligt នៅក្នុងសប្ដាហ៍នេះ ដូច្នេះគេអាចចូលរួមជាមួយលោក Maurizio Sarri និងក្រុមសេះបង្កង់នៅក្នុងការប្រកួត មុនបើករដូវកាលរបស់ពួកគេនៅអាស៊ី៕

ប្រភព  Trollkhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.