Connect with us

ហេតុតែគូព្រេង ទោះនៅឆ្ងាយប៉ុណ្ណាក៏គង់តែរកគ្នាឃើញដដែល

ចូលរួមអបអរសាទរ! គូដណ្តឹងទាំងពីរ

សៀមរាប៖ កាលពីម្សិលមិញនេះដែរ Youtuber សញ្ជាតិអាមេរិកវ័យក្មេងកញ្ញា Olivia Tavisano បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍របស់ខ្លួនលោក អ៊ិត វណ្ណា ដែលជាអ្នកឌីហ្សាញម្នាក់ទាក់ទងគ្នាអស់រយៈពេលជិត៣ឆ្នាំមកហើយ។ យោងតាមប្រភពហ្វេសបុកដែលមានឈ្មោះ Gabe Taviano ត្រូវជាឪពុករបស់ Olivia បានបង្ហោះរូបភាពចំនួន៥សន្លឹកនៃពិធីភ្ជាប់ពាក្យកូនស្រីខ្លួនក្រោមឥន្ធធនូដ៏ស្រស់ស្អាត។

គួរបញ្ជាក់ថា គ្រួសាររបស់លោកបានមករស់នៅប្រទេសកម្ពុជាជាយូរឆ្នាំមកហើយដោយចាប់យកអាជីពជាជាងថតរូប បើក្រឡេកមើលពីរូបភាពនៃថ្ងៃភ្ជាប់ពាក្យរបស់កូនកម្លោះក្រមុំថ្មីថ្មោងនោះវិញបានប្រារព្ធឡើងតាមប្រពៃណីខ្មែរនៅខេត្តសៀមរាប ថ្វីត្បិតតែមួយគូនេះមានពណ៌សម្បុរខុសគ្នាស្រឡះ និង សញ្ជាតិខុសគ្នាពិតមែន ប៉ុន្តែអ្នកទាំងពីរសុទ្ធសឹងតែជាស្រីស្រស់ប្រុសសង្ហា និង មានវ័យប្រហាក់ប្រហែលគ្នាដែលមើលទៅពិតជាសមគ្នាជាខ្លាំង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.