Connect with us

ប្រេងកញ្ឆា ជួយជីវិតអតីតបវរកញ្ញាទ្វីបអឺរ៉ុប រួចពីសេចក្តីស្លាប់ដោយសារជំងឺមហារីកខួរក្បាល

ប្រេងកញ្ឆា ជួយជីវិតអតីតបវរកញ្ញាទ្វីបអឺរ៉ុប រួចពីសេចក្តីស្លាប់ដោយសារជំងឺមហារីកខួរក្បាល

តាមប្រភពសារព័ត៌មាន អង់គ្លេស អតីតបវរកញ្ញាទ្វីបអឺរ៉ុបមួយរូប ទើបបានធូរស្បើយពីជំងឺមហារីកខួរក្បាល នឹងបានអះអាងថា ប្រេងកញ្ជាបានជួយនាងឲ្យផុតពីទុក្ខទោសជំងឺមហារីកនេះ។ កញ្ញា Kerri Parker មកពីក្រុង Norwich ចក្រភពអង់គ្លេស ហើយដែលជាអតីតបវរកញ្ញានៃចក្រភពអង់គ្លេសផងនោះ បានរកឃើញថា មានជំងឺមហារីកខួរក្បាលតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ យ៉ាងណាមិញ តារាម៉ូដែលវ័យ ៣៤ឆ្នាំ ទើបតែបានសម្រេចយកវិធីព្យាបាល កាលពីឆ្នាំ ២០១៨ ដោយជ្រើសយកវេជ្ជសាស្រ្តព្យាបាលតាមរយៈប្រើប្រេងកញ្ឆា ជំនួសការប្រើថ្នាំ និងកាំរស្មីបាញ់សម្លាប់មហារីក។

តាមរយៈម៉ាស៊ីន MRI បានបង្ហាញច្បាស់ថា នាង Kerri បានបាត់បង់ដុំសាច់មហារីកកាចប្រាកដ តាមរយៈការព្យាបាលតាមវិធីខាងលើ ពោល គឺសាច់មហារីកកាច បានបាត់បង់ក្នុងកម្រិតដ៏ច្រើន។ មកទល់នឹងពេលនេះ នាង Kerri បានធូរស្បើយពីអាការៈបង្កដោយជំងឺមហារីកនេះ ថែមទាំងនិយាយថា ប្រេងកញ្ឆា ពិតជាបានជួយនាង ឲ្យប្រសើរឡើង ហើយនាង ក៏អាចត្រឡប់ទៅប្រកបអាជីពនាងវិញបាន។
គួររំឭកដែរថា កញ្ឆា ត្រូវបានគេប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្រ្ត សម្រាប់ព្យាបាលជំងឺមួយ ចំនួនដូចជា រោគសញ្ញាផ្លូវចិត្តទាក់ទងមួយចំនួន ដូចជា ជំងឺវិកលចរិត (Schizophrenia) ថប់បារម្ភ (Anxiety) ក៏ដូចជាជំងឺកន្ត្រាក់សាច់ដុំខុសប្រក្រតី (Dystonia) និងជំងឺមហារីកផងដែរ។ ប៉ុន្តែការប្រើប្រាស់ប្រេងប្រភេទនេះ នៅស្ថិតក្រោមបម្រាមនៅឡើយ ព្រោះផ្តល់ផលអវិជ្ជមានខ្លាំង (ហានិភ័យខ្ពស់ដល់ជីវិត) ប្រសិនបើប្រើប្រាស់ ពុំត្រឹមត្រូវតាមវេជ្ជសាស្រ្តជំនាញ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.