Connect with us

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនឹងធ្វើការបកភ្នែកឡើងបាយដោយឥតគិតថ្លៃ

ចែករំលែកដំណឹងល្អមួយនេះឱ្យប្រជាពលរដ្ឋក្រីក្របានដឹងទាំងអស់គ្នា

ភ្នំពេញ៖ យោងតាមផេកហ្វេសបុក Khmer Sight Foundation បានប្រកាសជូនជាដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសជនក្រីក្រដែលមានភ្នែកឡើងបាយអាចអញ្ជើញទៅធ្វើការបកភ្នែកឡើងបាយដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ការគាំទ្រពីមូលនិធិចក្ខុខ្មែរ អង្គការជំនួយមនុស្សធម៌ដើម្បីសុខភាព ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៩-២១ និង ២៤-២៦ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងនៅអគារថ្មីសម្តេចតេជោ៥ជាន់ នៅជាន់ផ្ទាល់ដីផ្នែកចក្ខុរោគ។ អាស្រ័យដូចបានប្រកាសនេះ អ្ននជំងឺជិត ឆ្ងាយអាចត្រៀមខ្លួនចាប់ពីពេលនេះឱ្យរូចស្រេចដើម្បីទទួលសេវាកម្មដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕

ប្រភព Khmer Sight Foundation

សម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.