Connect with us

លោកបង តាក់ស៊ី ត្រូវបានបញ្ជូនទៅមន្ទីពេទ្យសង្គ្រោះបន្ទាន់បន្ទាប់ពីជំងឺរបស់គាត់មានសភាពកាន់តែធ្ងន់ធ្ងរឡើង (មានវីដេអូ)

ជំងឺរបស់លោកបង តាក់ស៊ី កាន់តែធ្ងន់ធ្ងរឡើងបន្ទាប់ពីសឹកភ្លាម (មានវីដេអូ)

ភ្នំពេញ៖ កាន់តែអាណិតលោកបង តាក់ស៊ី កាលពីព្រឹកថ្ងៃទី៥ ខៃកញ្ញា ឆ្នាំ២០១៩ លោកបង ត្រូវបានបញ្ជូនទៅមន្ទីពេទ្យសង្គ្រោះបន្ទាន់ ដោយសារជំងឺរបស់លោកបង មានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។

រឿងនេះបានធ្វើឱ្យផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក៏សង្កេតឃើញថា មានប្រិយមិត្តជាច្រើននាក់បានធ្វើការជូនពរលោកបង តាក់ស៊ី ឱ្យឆាប់ជាសះស្បើយពីជំងឺផងដែរ។ យោងតាមគណនីហ្វេសប៊ុក “ព្រះមហា ហ៊ី ភារម្យ” បានធ្វើការផ្សាយផ្ទាល់ពីការសឹករបស់លោកបង តាក់ស៊ី ក្នុងពេលនោះលោក តាក់ស៊ី ក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនលោកបងទៅព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ ដោយជំងឺរបស់គាត់ធ្ងន់ឡើងៗជាងមុន ។

ព្រះមហា ហ៊ី ភារម្យ បានសរសេរសារបង្ហោះថា “សូមជូននូវព័ត៌មាន នៅថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩ នាវេលាព្រឹកនេះ លោកម្ចាស់បង តាក់ ស៊ី និងលាចាកសិក្ខាបទវិញហើយ សូមម្រាបជាព័ត៌មានទាំងអស់គ្នា នៅវត្តថ្មីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចង់សាកសួរព័ត៌មានបន្ថែមអាចទំនាក់ទំនងមក ព្រះមហា ហ៊ី ភារម្យ លេខទូរស័ព្ទ 093 63 300។

គ្រាន់តែលាចាកសិក្ខាបទភ្លាម ស្រាប់លោកបង តាក់ស៊ី ធ្លាក់ខ្លួនឈឺធ្ងន់តែម្តង នេះជាពត៌មានមួយដែលធ្វើឱ្យក្រុមគ្រួសារ និងប្រិយមិត្តជាច្រើននាក់ កើតចិត្តអាណិត ទាំងស្រក់ទឹកភ្នែក ម្នាក់ៗមានតែពាក្យជូនពរសម្រាប់លោក តាក់ស៊ី ឱ្យឆាប់ជាពីជំងឺ សម្រាប់ក្រុមការងារ MYTV PLUS ក៏សូមជូនពរឱ្យលោកបង តាក់ស៊ី ឆាប់ជាសះស្បើយពីជំងឺ៕

វីដេអូ៖

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.