Connect with us

កូនកាត់ខ្មែរ-បារាំងម្នាក់ សម្ដែងក្នុងភាពយន្ត F&F: Hobbs and Shaw

ពិតជាមោទនភាពណាស់ ដែលកូនខ្មែរ បានសម្ដែងក្នុងរឿងល្បីកម្រិតពិភពលោក!

បរទេស៖ ភាពយន្ត “Fast & Furious: Hobbs and Shaw” កំពុងទទួលការគាំទ្រពីសំណាក់អ្នកទស្សនានៅទូទាំងពិភពលោក ព្រមទាំងនៅកម្ពុជា ផងដែរ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការឈ្មោះ “Film Nerd” បានឱ្យដឹងថា ភាពយន្តនេះ ក៏មានការចូលរួមសម្ដែងពីលោក Jean-Paul Ly ដែលជាតារាសម្ដែងកូនកាត់ខ្មែរ-បារាំង ដោយគាត់ បានសម្ដែងជាតួម្នាក់ ក្នុងចំណោមក្រុមកងកម្លាំងនៃពួកឧក្រិដ្ឋជន ដែលត្រូវបាន Deckard Shaw វ៉ៃយ៉ាងដំណំ។

ប្រភពព័ត៌មានបន្តថា លោក Jean-Paul Ly មានឈ្មោះក្រៅថា Sora។ លោកបានបញ្ចប់ការសិក្សាផ្នែកសម្ដែងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយគាត់ មិនត្រឹមតែសម្ដែងរឿង Hobbs and Shaw នេះទេ ក៏ប៉ុន្តែកន្លងមកគាត់ ក៏មានចំណែកក្នុងរឿងល្បីៗជាច្រើនទៀត ដូចជា Doctor Strange, Nightshooers, Now you see me 2,The Division-PoC និងរឿង Artemis Fowl ដែលនឹងបញ្ចាំងនៅឆ្នាំ 2020 ខាងមុខនេះ ចំណែកភាពយន្តខ្មែរដែលធ្វើឱ្យទស្សនិកជនខ្មែរស្គាល់គាត់កាន់តែច្បាស់នោះ គឺរឿង “JAILBREAK” ៕

ប្រភព៖ Film Nerd

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.