Connect with us

ព្រឹកថ្ងៃហែជំនូនរបស់អ្នកនាង ខ្ញុង មានតារាសម្តែង និងភ្ញៀវកិតិ្តយសចូលរួមជាច្រើន

នេះជាក្តីស្រមៃរបស់ នាងខ្ញុង ដែលរង់ចាំជាច្រើនឆ្នាំមកហើយ

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នេះ ជាថ្ងៃសិរីមង្គលរបស់អ្នកនាង ខ្ញុង។ សម្រាប់ព្រឹកហែជំនូននេះ ក៏ឃើញមានវត្តមានតារាសម្តែង កំប្លែង និង ភ្ញៀវកិតិ្តយសជាច្រើន បានចូលរួមផងដែរ។ ពិធីហែជំនូន បានប្រព្រឹតិ្តទៅនៅគេហដ្ឋានខាងស្រី ផ្លូវលេខ៥ ហួសផ្សារព្រែកភ្នៅ ដល់បង្គោលគីឡូម៉ែត្រ លេខ១៥ ភូមិឌួង ក្នុងបុរីបុនជេស។

ទស្សនិកជន ធ្លាប់តែឃើញអ្នកទាំងពីរ ទៅណាមកណាតែងតែទៅជាមួយគ្នា ហើយក៏លួចសួរថា តើពេលណាទាំងពីរមានដំណឹងល្អ ឥឡូវនេះ តារាកំប្លែងអ្នកនាង ស្រេង សុខកាន់ដា ហៅ “នាងខ្ញុង” និងលោក កៃដ បានដឹកដៃគ្នាចូលរោងការសិរីមង្គល តាមប្រពៃណីខ្មែរហើយ ដើម្បីបំពេញក្តីបំណងរបស់ឱពុកម្តាយទាំងសងខាង។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកនាង ស្រេង សុខកាន់ដា ហៅ “នាងខ្ញុង” ក៏ទទួលបានសារអបអរសាទរ ពីមិត្តភ័ក្តិរួមអាជីពកំប្លែង CTN ជាមួយគ្នា និង ទស្សនិកជននៅលើបណ្តាញសង្គមហ្វេកប៊ុកជាច្រើននាក់។ ពួកគេ បានប្រសិទ្ធីពរជ័យដល់គូរស្វាមីភរិយាថ្មី ស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ។

សម្រាប់ថ្ងៃពិសេសរបស់អ្នកនាង ខ្ញុង និង លោក កៃដ គេសង្កេតឃើញថា ទឹកមុខរបស់អ្នកទាំងពីរ គឺពោរពេញទៅដោយស្នាមញញឹម បិទមាត់មិនជិត ដោយសារតែទាំងពីរ រង់ចាំថ្ងៃនេះយូរមកហើយ តែពេលនេះ បានដូចបំណងហើយ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.