Connect with us

កំណាត់ផ្លូវជាតិលេខ៧៦ ពី មណ្ឌលគិរី ទៅ រតនគិរី បានលិចហើយ

កំណាត់ផ្លូវជាតិលេខ៧៦ ពី មណ្ឌលគិរី ទៅ រតនគិរី បានលិចហើយ

រតនគិរី៖ គិតត្រឹមម៉ោង ៩:៤០ នាទី ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នេះ កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិដីឡូ និងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ប្រហែល ៥០០ម៉ែត្រ ត្រូវបានលិចលង់ហើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីក្រសួងធនធានទឹក និងឧតុនិយម។

ផ្លូវនេះ តភ្ជាប់ពីខេត្តរតនគិរី ទៅខេត្តមណ្ឌលគិរី។

សូមជម្រាបថា ខេត្តរតនគិរី តាមរយៈទន្លេស្រែពក ដែលផ្ទៃរងទឹកភ្លៀងប្រមាណ ៦០% ស្ថិតក្នុងទឹកដីនៃប្រទេសវៀតណាម ធ្វើឱ្យទឹកទន្លេស្រែពកឡើងយ៉ាងគំហុក បណ្ដាលឱ្យមានការប៉ះពាល់ដល់ស្រុកចំនួន២ គឺស្រុកកូនមុំ និងស្រុកលំផាត់៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.