Connect with us

ក្រុមហ៊ុនរចនាម៉ូតដ៏ល្បីបានបាត់បង់ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ Yang Mi ដោយសារកំហុសឆ្គងលើការច្នៃម៉ូត

Versace ក្រុមហ៊ុនច្នៃម៉ូតដ៏ល្បីកំពុងសាងកំហុសដ៏ធំមួយ

ប្រទេសចិន៖ តារាសម្តែងដ៏ល្បីអ្នកនាង Yang Mi បានបញ្ចប់កុងត្រាជាមួយនឹងម៉ាកយីហោសម្លៀកបំពាក់ដ៏ល្បីឈ្មោះមួយក្រោយមានភាពចម្រូងចម្រាសដែលបានអះអាងថាអាវយឺតម៉ាក Versace បានច្នៃម៉ូតដែលកំណត់ទីក្រុងហុងកុង និង ម៉ាកាវ មិនមានឈ្មោះប្រទេស ប៉ុន្តែបែរជាដាក់ Hong Kong-HONGKONG និង Macau-MACAO។ ក្រោយបញ្ហាបានកើតឡើង Yang Mi បានសម្រេចចិត្តបញ្ចប់រាល់ការងារទាំងអស់ជាមួយក្រុមហ៊ុន Versace ហើយនាងក៏បាននិយាយថា Versace បានធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ប្រទេសចិន។

ទន្ទឹមនឹងនោះ នាយកក្រុមហ៊ុន និង ជាអ្នកច្នៃម៉ូតដ៏ល្បីលោកស្រី Donatella Versace ក៏បានចេញមុខសុំទោសប្រទេសចិនកាលពីថ្ងៃអាទិត្យ ទី១១ម្សិលមិញពីការធ្វេសប្រហែសដែលបង្កឡើងដោយអចេតនានេះ។ គួរបញ្ជាក់ផងដែរថា ក្រោយចេញសារទទួលស្គាល់កំហុស និង សុំទោសប្រទេសចិនរួចមកអាវយឺតម៉ាក Versace នេះក៏បានប្រមូលយកទៅកំទេសចោលទាំងអស់៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.