Connect with us

PSG សុខចិត្តទទួលយកសំណើរ Coutinho និងប្រាក់មួយចំនួនសម្រាប់ Neymar

PSG សុខចិត្តទទួលយកសំណើរ Coutinho និងប្រាក់មួយចំនួនសម្រាប់ Neymar

បារាំង៖ មើលទៅច្បាស់ណាស់ថា Neymar នឹងវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញនៅរដូវក្តៅនេះ សំណួរដែលនៅសេសសល់គឺថា តើគាត់នឹងចុះចតជាមួយ Real Madrid ឬត្រលប់ទៅទ្រនំចាស់វិញនៅឯ Barcelona ។

បើយោងតាមរបាយការណ៍ចុងក្រោយរបស់ Marca បានឲ្យដឹងថា PSG មានឆន្ទៈក្នុងការទទួលយកការផ្តល់ជូនដោយក្រុម Barcelona ដែលរួមបញ្ចូលទាំងកីឡាករ Philippe Coutinho នៅចំណុចកណ្តាល។

លក្ខខណ្ឌដោះដូរ Coutinho ជាមួយ Neymar មិនមែនជាអ្វីដែល PSG កំពុងស្វែងរកនោះទេ ក្រុមការពារតំណែងជើងឯក Ligue1 សង្ឃឹមថា នឹងទទួលបានកិច្ចព្រមព្រៀងមួយដែលនឹងរួមបញ្ចូលទាំង Coutinho ក៏ដូចជាសាច់ប្រាក់បន្ថែមទៀត។

Neymar បានខកខានការប្រកួតបើកឆាក Ligue 1 របស់ PSG ទល់នឹង Nimes ដោយសារបញ្ហារបួស ហើយហាក់ដូចជានឹងមិនលេងសម្រាប់ក្លិបម្តងទៀតទេ ព្រោះកិច្ចព្រមព្រៀងនេះអាចនឹងត្រូវបញ្ចប់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.