Connect with us

លោក Mourinho ថា Maguire មក Manchester United យឺតមួយឆ្នាំហើយ

លោក Mourinho ថា Maguire មក Manchester United យឺតមួយឆ្នាំហើយ

អង់គ្លេស៖ លោក Jose Mourinho និយាយថា Harry Maguire គួរតែបានពាក់អាវក្នុងក្រុមបិសាចក្រហម Manchester United អំឡុងពេលលោកនៅដឹកនាំនៅ Old Trafford ។

លោក Mourinho បានមើលអតីតក្លិបរបស់ខ្លួន ពេលធ្វើការក្នុងតួនាទីថ្មីរបស់គាត់ជាអ្នកវិភាគនៅ Sky Sport និងមានការកោតសរសើរយ៉ាងពេញទំហឹងចំពោះកីឡាករអន្តរជាតិអង់គ្លេស Maguire ដែលលោកចង់បានតាំងពីចូលដឹកនាំក្រុមបិសាចក្រហម។

នៅពេលសួរថាតើ Maguire គឺជាកីឡាករដែលគាត់បានស្វែងរកមុន ពេលដែល Old Trafford ធ្លាក់ជើង លោក Mourinho បាននិយាយធ្ងន់ៗថា “គាត់បានមកដល់ទីនេះយឺតមួយឆ្នាំ! ខ្ញុំគិតថា គាត់ពិតជាសមនឹងកីឡាករល្អនៃការប្រកួតនេះ ” ។

កីឡាករ Maguire មានឈ្មោះជាកីឡាករល្អម្នាក់នៃការប្រកួតដំបូងជាមួយក្រុម ManUtd ខណៈដែលក្រុមរបស់លោក Ole Gunnar Solskjaer បានបើកការប្រកួតដ៏ស្វិតស្វាញ ដោយទទួលជ័យជម្នះលើ Chelsea ៤-០៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.