Connect with us

លោក Mourinho ថា ក្រុម B របស់ ManCity អាចឈ្នះ EPL ប៉ុន្តែមិនមែន United, Chelsea ឬ Arsenal ទេ

លោក Mourinho ថា ក្រុម B របស់ ManCity អាចឈ្នះ EPL ប៉ុន្តែមិនមែន United, Chelsea ឬ Arsenal ទេ

អង់គ្លេស៖ លោក Jose Mourinho ជឿជាក់ថាសូម្បីតែ“ ក្រុម B” របស់ Manchester City គឺមានកម្រិតគ្រប់គ្រាន់ក្នុងការឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះ ប៉ុន្តែលោកមិនរំពឹងថាក្រុម Manchester United, Chelsea ឬ Arsenal នឹងប្រជែងដណ្តើមជើងឯកនោះទេ។

ក្រុមការពារតំណែងជើងឯក Man City បានទទួលជ័យជម្នះ ៥-០ ក្នុងការប្រកួតបើកឆាករបស់ពួកគេ ពេលជួបក្រុម West Ham កាលពីថ្ងៃសៅរ៍ ខណៈដែល Raheem Sterling បានស៊ុតបាល់បញ្ចូលទីចំនួនបីគ្រាប់។ Sergio Aguero បានចូលលេង ដែលមានឈ្មោះជាកីឡាករបម្រុង រួមដោយ Bernardo Silva, Ilkay Gundogan, Phil Foden, Nicolas Otamendi, Claudio Bravo និង Joao Cancelo ដែលជាកីឡាករចំណូលថ្មីរបស់ ManCity ពី Juventus ។

ថ្លែងប្រាប់ Sky Sports នៅមុនជំនួបរវាង Manchester United ទល់នឹង Chelsea កាលពីថ្ងៃអាទិត្យ លោក Mourinho បានគូសបញ្ជាក់ពីភាពប៉ិនប្រសប់ដែលអាចរកបានសម្រាប់លោក Pep Guardiola ។

នៅពេលសួរថាតើមានក្រុមប៉ុន្មានដែលអាចដណ្តើមបានតំណែងនេះលោកអតីតគ្រូបិសាចក្រហម បានឆ្លើយតបថា៖“ បួនក្រុម គឺ Manchester City, Tottenham, Liverpool និង ឈុត B របស់ ManCity ។ នៅពេលដែលខ្ញុំក្រឡេកមើលកីឡាករបម្រុងកាលពីម្សិលមិញ [ថ្ងៃសៅរ៍] និងកីឡាករដែលមិនបានលេង ខ្ញុំជឿជាក់ថា សូម្បីតែក្រុម B របស់ ManCity ក៏អាចប្រជែងដណ្តើមជើងឯកបានដែរ”៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.