Connect with us

កញ្ញា វី ឌីណែត ប្រកាសបើកបេះដូង

មានហ្វេនណាហ៊ានស្រឡាញ់គាត់ទេ បើកាចម្លឹងៗ?

ភ្នំពេញ៖ តារាចម្រៀងសម្បូរមន្តស្នេហ៍ សម្បុរស្រអែម លើកនេះហ៊ាននិយាយហ៊ានធ្វើ តើមានបុរសណាហ៊ានស្រឡាញ់គាត់នឹងទទួលយកបុរសនោះ ហើយកញ្ញាព្រម បើកបេះដូងបើសិនជាមានអ្នកស្រឡាញ់ទ្រាំនឹងវចរិករបស់គាត់បាន។ មួយរយៈពេលស្រាប់តែឃើញតារាចម្រៀងសម្លេងក្រអួន កញ្ញា វី ឌីណែត បានប្រកាសថា មានអ្នកណាហ៊ានស្រឡាញ់គាត់ វី ឌីណែត ក៏បាននិយាយថា “ហ៊ានស្រលាញ់អត់បើខ្ញុំប្រាប់ថា ខ្ញុំកាច ខ្លួនស្រីចរិតប្រុស មិនចេះនិយាយផ្អែម ជាមនុស្សចិត្តដាច់ ប្រកាន់ច្រើនតែមានហេតុផល និយាយម៉ាត់ណាម៉ាត់ហ្នឹង ប៉ុណ្ណឹងហ៊ានទេ?” ។

ទោះជាយ៉ាងណាក៏នៅមានហ្វេនជាច្រើនចាប់អារម្មណ៏ សុខចិត្តឱ្យតែកញ្ញា ស្រឡាញ់គាត់។ នេះជាសារមួយដែលបុរសៗជាច្រើន កំពុងតែទន្ទឹងរង់ ហើយក៏ជាឱកាសមួយដែលប្រិយមិត្តជាច្រើនរង់ចាំមើលថា ពេលណាទើបកញ្ញាយកគូអនាគត៕

អត្ថបទ៖ ឡុង ចន្ថា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.