Connect with us

គ្រាន់តែវីដេអូសំណព្វចិត្តចេញមកភ្លាម អ្នកប្រើប្រាស់ Facebook នាំគ្នាធ្វើត្រាប់តាមគ្រប់ៗគ្នា(មានវីដេអូ)

សំណព្វចិត្ត និងរាជនីទៅប៉ោយប៉ែតហើយ(មានវីដេអូ)

ភ្នំពេញ៖ គូស្នេហ៍មួយគូកំពុងតែធ្វើឱ្យមនុស្សជាច្រើនលើសជាតិស្ករដោយសារតែភាពផ្អែមល្ហែមនៅពេលដែលស្រី្តតែងខ្លួនជាប្រុសម្នាក់ទៅទទួលគូស្នេហ៍ខ្លួនមកពីសហរដ្ឋអាមេរិកនៅព្រលានយន្តហោះអន្តរជាតិកាលពីម្សិលមិញនេះ វីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមដោយម្ចាស់គណនីយផ្ទាល់ដែលមានឈ្មោះ Udis Smit ឬក៏ម៉េង ហេង ធ្វើឱ្យអ្នកប្រើប្រាស់ហ្វេសបុកទាំងអស់ធ្វើការចែករំលែកតៗគ្នាជាច្រើន ហើយផុសខំមេន និងធ្វើតាមគាត់គ្រប់ៗគ្នាដោយសារការនិយាយសន្ទនារវាងដៃគូស្រីរបស់គាត់ដែលទើបមកពីសហរដ្ឋអាមេរិកមានលក្ខណៈប្លែកដូចក្នុងរឿងល្ខោនយីកេ។

ក្រោយពីទទួលគូស្នេហ៍ដែលទើបតែមកដល់ទឹកដីកម្ពុជា អ្នកទាំងពីរក៏បានធ្វើដំណើរទៅកម្សាន្តនៅខេត្តព្រះសីហនុ ក៏ដូចជានៅខេត្តកំពត និងភ្នំបូកគោជាដើម។ បើសង្កេតមើលពីវីដេអូ និង រូបភាពជាច្រើនដែលបង្ហោះដោយលោក Udis Smit ពិតជាបានផ្តោះផ្តងវាចាយ៉ាងពិរោះផ្អែមល្ហែមដាក់គ្នាខ្លាំងដែលជាហេតុធ្វើឱ្យនារីជាគូដណ្តឹងដែលមានគណនីយហ្វេសបុកឈ្មោះ Dary Tan នោះលង់ស្នេហ៍ដកចិត្តមិនរួច។

តាមរយៈវីដេអូថ្មីៗនេះ Udis Smit ដែលត្រូវគេស្គាល់ថាជា ម្ចាស់ពាក្រសំណព្វចិត្តនោះ គូស្នេហ៍ទាំងពីរបានទៅដល់ទីក្រុងប៉ោយប៉ែតហើយ។ ចង់ដឹងថាអ្នកទាំងពីរមានភាពផ្អែមល្ហែមដល់កម្រិតណា តោះទៅមើលរូបភាព និង វីដេអូទាំងអស់គ្នា។

តាមរយៈវីដេអូថ្មីនេះសំណព្វចិត្តបកស្រាយថាពួកគេនិយាយចេញពីធម្មជាតិហើយមិនមែនជាការសម្តែងទេ។ បន្ទាប់ពីវីដេអូសំណព្វចិត្តនេះបានបង្ហោះឡើង ស្រាប់តែអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាធ្វើត្រាប់តាម ថតវីដេអូ និងរូបព្រមទាំងប្រើប្រាស់ពាក្រនៅក្នុង Caption ថាសំណព្វចិត្តគ្រប់ៗគ្នា៕

  

សូមទស្សនាវីដេអូ៖

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.