Connect with us

លោក គួច ចំរើន គាំទ្រគម្រោងវិនិយោគប្រព័ន្ធលូទឹកភ្លៀង នៅក្រុងព្រះសីហនុ

ក្រុមហ៊ុនចិន គ្រោងវិនិយោគលើប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគាំទ្រនូវគម្រោងវិនិយោគប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្រុងព្រះសីហនុ របស់ក្រុមហ៊ុន Yunnan ចិន ក្នុងការជួបពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន លោក Lu Guo Bing នៅថ្ងៃទី១២ ខែសីហា នេះ។

បើតាមអគ្គនាយកក្រុមហ៊ុន Yunnan បានឱ្យដឹងថា គោលបំណងនៃការវិនិយោគនេះ គឺស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានទីក្រុង ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សាប្លង់ ដើម្បីដាក់ជូនរដ្ឋបាលខេត្ត ត្រឹមកាលកំណត់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ រួចរដ្ឋបាលខេត្ត យកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សាវាយតម្លៃបន្ត។

សូមជម្រាបថា កិច្ចពិភាក្សាលើគម្រោងវិនិយោគប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់នេះ បានធ្វើឡើង បន្ទាប់ពីតំបន់មួយចំនួននៅខេត្តព្រះសីហនុ ត្រូវបានជន់លិចដោយសារជំនន់ទឹកភ្លៀង ស្របពេលកម្ពុជា កំពុងទទួលរងឥទ្ធិពលព្យុះ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.