Connect with us

សុខ ពិសី ស្រក់ទឹកភ្នែក ព្រោះ “ស្នេហាមានអ្នកទីបី”(មានវីដេអូ)

ឈឺចាប់ទេ បើស្នេហារបស់អ្នក មានអ្នកទីបី(មានវីដេអូ)

ភ្នំពេញ៖ នាពេលថ្មីៗនេះ សុខ ពិសី តែងតែជួបបញ្ហាមិនចេះចប់មិនថាការរកស៊ី និង ស្នេហា តែងតែធ្វើឱ្យ សុខ ពិសី ស្រក់ទឹកភ្នែក។ តារាចម្រៀងរបស់ផលិតកម្មវិធី “សាន់ដេ” កញ្ញា សុខ ពិសី ក្នុងខែថ្មីនេះបានជួបរឿងស៊យមួយសម្រាប់កញ្ញា ដោយសារមានជនមិនស្គាល់មុខបានទៅបោកប្រាស់យកលុយភ្ញៀវរបស់គាត់ មិនត្រឹងតែប៉ុណ្ណោះសូម្បីតែបញ្ហាស្នេហារបស់កញ្ញាក៏ជួបឧបសគ្គផងដែរ។ សុខ ពិសី បានបង្ហោះសារមួយដ៏ខ្លីថា “មានមនុស្សប៉ុន្មាននាក់ដែលកំពុងជួបរឿងបែបនេះ” នៅពេលសង្សារមានអ្នកទីបី។

នេះជាបទចម្រៀងថ្មីដែលកញ្ញា សុខ ពិសី ចេញក្នុងពេលឆាប់ៗនេះ។ បទចម្រៀងថ្មីរបស់គាត់មានចំណងជើងថា “ស្នេហាខ្ញុំមានអ្នកទីបី” ជាបទចម្រៀងមួយដែលឈុតឆាកកម្សត់ សាកសមជាបទដែលស្ថិតក្នុងដួងចិត្តមិត្តយុវវ័យ ស្តាប់ហើយចង់ស្រក់ទឹកភ្នែក។ តាមពិត សុខ ពិសី មិនបានជួបរឿងបែកបាក់ស្នេហានោះទេ នេះគ្រាន់តែជាបទចម្រៀងថ្មីមួយ ដែលកញ្ញា ប្រកាសចេញ MV រួចហើយ មានអ្នកណាដូចអត្ថន័យក្នុងបទចម្រៀងនេះដែរឬទេ៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.