Connect with us

Yang Hyun-Suk បានសារភាពថាបានកិបកេងប្រាក់របស់តារាពេលសម្តែងនៅសហរដ្ឋអាមេរិកទៅលេងល្បែង

រឿងអាស្រូវច្រើនណាស់អតីតអ្នកគ្រប់គ្រង YG នេះ

កូរ៉េ៖ អតីតអ្នកគ្រប់គ្រងផលិតកម្ម YG លោក Yang Hyun-suk ត្រូវបានបង្ខំឱ្យចុះចេញពីតំណែងដោយសារមានការរិះគន់ថាមិនបានគ្រប់គ្រងតារាក្នុងផលិតកម្មបានល្អ។ គួរបញ្ជាក់ដែរថា Yang បានចំណាយថវិកាជាច្រើនទៅលើល្បែងស៊ីសង ហើយថែមទាំងបានកិបកេងប្រាក់ពីការសម្តែងរបស់តារាផលិតកម្ម YG នៅសហរដ្ឋអាមេរិកយកទៅលេងល្បែងនៅកាស៊ីណូមួយនៅ Las Vegas ទៀតផង បច្ចុប្បន្នប៉ូលិសកំពុងធ្វើការស៊ើបអង្កេតថាតើ Yang បានគេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុនដែរ ឬ ទេ។ ចំណែកឯកាលពីឆ្នាំ២០១៧ Yang បានទៅកាស៊ីណូចំនួន១១ដង និង បានចាញ់ល្បែងចំនួន ៥០០.០០០ ដុល្លា ហើយពេលនេះដែរ ប៉ូលិសកំពុងពិនិត្យមើលរបាយការណ៍ជាបន្តបន្ទាប់ទៀតព្រោះ Yang អាចនឹងទៅលេងល្បែងនៅប្រទេសដ៏ទៃទៀតផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.