Connect with us

Jurgen Klopp បញ្ជាក់រយៈពេលដែល Alisson អាចត្រលប់ចូលទីលានវិញ

Jurgen Klopp បញ្ជាក់រយៈពេលដែល Alisson អាចត្រលប់ចូលទីលានវិញ

អ្នកចាំទី Alisson របស់ក្រុមហង្សក្រហម Liverpool ត្រូវអវត្តមានរយៈពេលពីរ បីសប្តាហ៍ទៀត ដោយសារបញ្ហាកំភួនជើងដែលរបួសនៅក្នុងការឈ្នះបើករដូវកាលទល់នឹងក្រុម Norwich City ។

អ្នកចាំទីអន្តរជាតិប្រេស៊ីលរងរបួសដោយខ្លួនឯងពេលព្យាយាមទាត់បាល់ឡើង នៅនាទី៣៩នៃវគ្គទីមួយ ហើយត្រូវបានប្ដូរចេញភ្លាមៗជំនួសដោយ Adrian។

Klopp បាននិយាយថា៖“ នេះជាការរងរបួសកំភួនជើងដែលធ្វើឲ្យ Alisson អវត្តមានមួយរយៈ។ ខ្ញុំមិនចង់ធ្វើការព្យាករណ៍ច្បាស់ទេ ថាតើពេលណាគាត់នឹងវិលត្រឡប់មកវិញ – របួសនេះត្រូវការពេលពីរ បីសប្តាហ៍ទៀតហើយយើងរង់ចាំមើល”។

គួររបញ្ជាក់ផងដែរថា របួសនេះក៏នឹងធ្វើឲ្យ Alisson អវត្តមានប្រកួតសំខាន់ទល់នឹង Chelsea នៅពាន Super Cup យប់ស្អែកផងដែរ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.