Connect with us

ប្រជាជនខ្មែរ ដែលចង់ទៅកម្សាន្តនៅហុងកុង អាចទៅបានទេ?

ប្រជាជនខ្មែរ ដែលចង់ទៅកម្សាន្តនៅហុងកុង អាចទៅបានទេ?

ភ្នំពេញ៖ អាជ្ញាធរហុងកុង បានប្រកាសនៅថ្ងៃទី១៣ ខែសីហា នេះថា ព្រលានយន្តហោះអន្តរជាតិហុងកុង បានបើកជើងហោះហើរវិញជាធម្មតា បន្ទាប់ពីផ្អាក និងលុបចោលជើងហោះហើរ ជាង ២០០ជើង កាលពីថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។

ព្រលានយន្តហោះអន្តរជាតិហុងកុង បានក្លាយជាទីកន្លែងរបស់ក្រុមអ្នកតវ៉ា ធ្វើការប្រមូលផ្ដុំ ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋបាលទីក្រុងហុងកុង។ បាតុកម្មទាំងនេះ បានអូសបន្លាយអស់រយៈពេលជាង ២ខែមកហើយ។

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា នេះដែរ អ្នកដំណើរមួយចំនួន បានរង់ចាំការឡើងយន្តហោះ ក៏ប៉ុន្តែស្ថានភាព មិនទាន់ធូរស្រាលឡើយ ដោយសារក្រុមអ្នកតវ៉ា ប្រកាសធ្វើបាតុកម្មរហូតដល់រសៀលថ្ងៃអង្គារនេះទៀត។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានសម្រេចចិត្តលុបចោលជើងហោះហើររបស់ខ្លួនជាង ២០០ដដែល នៅព្រឹកថ្ងៃដដែល។

ដោយឡែក នៅកម្ពុជា យោងតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានឱ្យដឹងថា ជើងហោះហើរទៅកាន់ទីក្រុងហុងកុងមួយ នៅព្រឹកនេះ ត្រូវបានលុបចោល។ ចំណែក ជើងហោះហើរពីរទៀត ដែលបម្រុងចេញដំណើរនៅពេលរសៀល ក៏មិនទាន់ដឹងថាយ៉ាងណាដែរ។ បើតាមការបញ្ជាក់ ជើងហោះហើរទៅកាន់ហុងកុង អាចនឹងលុបចោលទៀតក៏ថាបាន។

មកទល់ពេលនេះ គេមិនទាន់ដឹងទេថា សកម្មភាពរារាំងរបស់បាតុករ នៅព្រលានយន្តហោះអន្តរជាតិហុងកុង នឹងបានល្អប្រសើរឡើងនៅពេលណានោះទេ ហើយបើនៅតែដូច្នេះ ជើងហោះហើរ នឹងត្រូវលុបចោលជាបន្តបន្ទាប់៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.