តារាសម្តែង ប្រុស ខួច ចំណាយពេលធ្វើនំហាំប៊ឺហ្គឺចែកក្មេងៗកុមារកំព្រា
មិនត្រឹមតែសង្ហានោះទេ ប្រុសខួច ថែមទាំងចិត្តល្អទៀត
ភ្នំពេញ៖ តារាសម្តែងដែលទើបតែទទួលបានជោគជ័យនៅក្នុងវិស័យសិល្បៈ ហើយមួយរយៈពេលនេះ ប្រុស ខួច ក៏កំពុងតែមមាញឹកជាមួយការថតនៅខ្សែភាពយន្តឱ្យបណ្តាលស្ថានីយទូរស្សន៍ជាច្រើផងដែរ។
ទស្សនិកជនតែងតែហៅលោកថា ជាតារាសម្តែងមុខកាត់ថៃ និងហុងកុង ព្រមទាំងសម្រស់ដ៏ស្រស់ស្អាតរបស់គាត់ បានធ្វើឱ្យនារីៗជាច្រើនតាមចោមរោមសុំស្នេហ៍ ដោយសារការស្រឡាញ់ពីហ្វេនរបស់លោក ទើបប្រុស ខួច ទទួលបានការគាំទ្រមិនចាញ់រៀមច្បងប៉ុន្មាននោះទេ។
កាលពីម្សិលមិញ ប្រុស ខួច ក៏បានចំណាយពេលបន្តិចបន្តួចចូលរួមជាមួយអង្គការកុមារកំព្រាមួយកន្លែង ហើយបាននាំគ្នាធ្វើនំហាំប៊ឺហ្គឺ ដើម្បីចែកជូនប្អូនៗដែលជាកុមារកំព្រា ឬកុមារកំពុងតែជួបការខ្វះខាត បានញុាំជុំគ្នាឆ្អែតម្តង។ នេះជាទឹកចិត្តមួយដែលធ្វើឱ្យប្រិយមិត្តជាច្រើនស្ងើចសរសើរដល់រូបលោក ហើយក្មេងៗជាច្រើនបានសប្បាយចិត្តនៅពេលដែលលោកបានចំណាយពេលធ្វើនំចែកពួកគាត់ញុាំ៕
អត្ថបទ៖ ឡុង រតនា

-
កម្សាន្ត២ ខែមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
-
សំខាន់ៗ២ ខែមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
-
សង្គម១ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
-
សង្គម១ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍