Connect with us

Kovac៖ កីឡាករ Perisic កំពុងត្រៀមខ្លួនចូលរួមជាមួយ Bayern Munich

Kovac៖ កីឡាករ Perisic កំពុងត្រៀមខ្លួនចូលរួមជាមួយ Bayern Munich

អាល្លឺម៉ង់៖ លោក Niko Kovac បានបង្ហើបថា កីឡាករ Ivan Perisic បានត្រៀមខ្លួនចូលរួមជាមួយក្រុម Bayern Munich បន្ទាប់ពីបានទទួលការធ្វើតេស្តសុខភាពជាមួយក្រុមជើងឯក Bundesliga។

Perisic មានពាក្យចចាមអារ៉ាមជាច្រើនពីការផ្ទេរចេញពីក្រុម Inter ក្នុងក្របខ័ណ្ឌ Serie A បន្ទាប់ពីការមកដល់របស់គ្រូថ្មី លោក Antonio Conte ហើយកីឡាករសញ្ជាតិក្រូអាស៊ីរូបនេះបានទទួលការធ្វើតេស្តនៅទីក្រុង Munich កាលពីថ្ងៃចន្ទ។

អតីតខ្សែបម្រើស្លាប Borussia Dortmund និង Wolfsburg រំពឹងថា នឹងចូលរួមជាមួយ Bayern លើកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាលដែលត្រូវបានរាយការណ៍ថា រួមមានជម្រើសទិញផ្ដាច់ពេលចប់កុងត្រាខ្ចីជើងផងដែរ។

នៅពេលត្រូវបានសួរពីរឿង Perisic គ្រូបង្វឹកក្រុម Bayern លោក Kovac បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីទទួលបានជ័យជម្នះ ៣-១ លើក្រុម Energie Cottbus ក្នុងពាន DFB-Pokal ថា៖ « Ivan Perisic បានស្ថិតក្នុងការពិនិត្យសុខភាពនៅថ្ងៃនេះហើយ ប្រសិនបើអ្វីៗទាំងអស់នេះដំណើរការបានល្អ ហើយឯកសារចុងក្រោយត្រូវបានផ្ញើត្រឡប់មកវិញ បន្ទាប់មកគាត់នឹងក្លាយជាកីឡាករម្នាក់របស់យើង»៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.