Connect with us

តារាឆ្នើមរបស់អេក្វាឌ័រសុខចិត្តចូលរួមជាមួយ LAFC ដោយបោះចោល Barcelona

តារាឆ្នើមរបស់អេក្វាឌ័រសុខចិត្តចូលរួមជាមួយ LAFC ដោយបោះចោល Barcelona

បរទេស៖ ខ្សែការពារ Diego Palacios អាយុ ២០ ឆ្នាំជនជាតិអេក្វាឌ័រសុខចិត្តចូលរួមជាមួយក្លិប Los Angeles FC ដោយបោះបង់ឲ្យផ្លូវទៅលេងនៅ Barcelona ។

Barcelona ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករអេក្វាឌ័រមួយនេះ ដោយចង់បានរូបគេទៅលេងឈុត “B” បន្ទាប់ពីកីឡាកររូបនេះលេងបានល្អក្នុងព្រឹត្តិការណ៍ FIFA U-19 World Cup រដូវក្តៅនេះ ដែលប្រទេសអេក្វាឌ័របានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ។

រហូតដល់ចុងសប្តាហ៍មុន Barca គិតថា ក្រុមខ្លួនឈ្នះក្នុងការទិញកីឡាករវ័យក្មេងមួយនេះ ហើយត្រៀមធ្វើតេស្តសុខភាពនៅថ្ងៃអាទិត្យ តែអ្វីៗដូចអំបិលត្រូវទឹក ព្រោះខ្សែការពារមួយនេះសម្រេចចិត្តចូលរួមជាមួយក្លិប LAFC នៅលីហ្គអាមេរិកទៅវិញ។

រឿងនេះត្រូវបានគេជឿជាក់ផងដែរថា ការចុះហត្ថលេខារបស់ Junior Firpo ពី Real Betis បានធ្វើឲ្យ Palacios មើលឃើញថា កីឡាករវ័យ ២២ ឆ្នាំរូបនេះជាឧបសគ្គផ្ទាល់ចំពោះកៅអី ១១នាក់នាពេលអនាគត៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.