Connect with us

Ronaldo៖ Zidane បានធ្វើឱ្យខ្ញុំមានអារម្មណ៍ពិសេសនៅ Real Madrid

Ronaldo៖ Zidane បានធ្វើឱ្យខ្ញុំមានអារម្មណ៍ពិសេសនៅ Real Madrid

អ៊ីតាលី៖ កីឡាករ Cristiano Ronaldo បាននិយាយថា Zinedine Zidane ធ្វើឲ្យគាត់មានអារម្មណ៍ពិសេសនៅក្លិបយក្ស LaLiga ខណៈដែលគាត់កោតសរសើរដល់គ្រូបង្វឹកក្រុម Real Madrid ។

ម្ចាស់ពានរង្វាន់ Ballon d’Or ៥ ដងទទួលបានជោគជ័យយ៉ាងអស្ចារ្យក្នុងអំឡុងពេលរបស់គាត់ធ្វើការជាមួយ Zidane នៅ Santiago Bernabeu ហើយក៏ឈ្នះ LaLiga ក្នុងឆ្នាំ ២០១៦-១៧ ។ Ronado បានកោតសរសើរចំពោះ Zidane ជាខ្លាំង។

Ronaldo បានប្រាប់ DAZN ថា៖ “ទំនុកចិត្តដែលកីឡាករត្រូវការមិនត្រឹមតែមកពីខ្លួនគាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីកីឡាករដែលនៅជុំវិញគាត់ និងគ្រូបង្វឹកផងដែរ ។ អ្នកត្រូវមានអារម្មណ៍ថា អ្នកគឺជាផ្នែកសំខាន់នៃក្រុម ហើយ Zidane បានធ្វើឱ្យខ្ញុំមានអារម្មណ៍ពិសេសបែបនេះ។ គាត់បានជួយខ្ញុំច្រើនណាស់ ហើយខ្ញុំមានការគោរពជាច្រើនចំពោះគាត់ ប៉ុន្តែការធ្វើការជាមួយគាត់ធ្វើឱ្យខ្ញុំកោតសរសើរកាន់តែខ្លាំង។ គាត់តែងតែស្មោះត្រង់ជាមួយខ្ញុំ ហើយនោះជាមូលហេតុដែលខ្ញុំនឹកស្រឡាញ់គាត់ជានិច្ច”។

Ronaldo បានចាកចេញពីទីក្រុងម៉ាឌ្រីដនៅមុនរដូវកាល ២០១៨-១៩ ដោយចូលរួមជាមួយក្រុមសេះបង្កង់ Juventus ក្នុងតម្លៃ ១១២ លានអឺរ៉ូ បន្ទាប់ពីបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៣ ជាប់គ្នាក្រោមការដឹកនាំរបស់លោក Zidane៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.