Connect with us

ផុតកុងត្រា! ខ្សែប្រយុទ្ធឆ្នើមរបស់ PSG នឹងចូលរួមជាមួយក្លិបរបស់ David Beckham

ផុតកុងត្រា! ខ្សែប្រយុទ្ធឆ្នើមរបស់ PSG នឹងចូលរួមជាមួយក្លិបរបស់ David Beckham

បារាំង៖ មានសេចក្តីរាយការណ៍ថា ខ្សែប្រយុទ្ធក្រុម Paris Saint-Germain កីឡាករ Edinson Cavani នឹងមិនវិលត្រឡប់ទៅកាន់ក្លិប Napoli វិញនោះទេ ព្រោះចង់ផ្លាស់ទៅលេងនៅក្លិប Inter Miami នៅរដូវក្តៅខាងមុខនេះ។

Cavani បានចាកចេញពី Napoli ទៅកាន់ Paris Saint-Germain កាលពីរដូវក្តៅឆ្នាំ ២០១៣ ហើយត្រូវបានគេបង្ហើបថា នឹងបញ្ចប់អាជីពរបស់គាត់នៅឯ San Paolo វិញ។ ទោះបីយ៉ាងណា Fox Sports កំពុងអះអាងថា កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ បានយល់ព្រមចូលរួមជាមួយក្រុម Inter Miami នៅពេលដែលកុងត្រាជាមួយ PSG ផុតកំណត់នៅឆ្នាំក្រោយ។ ហើយក្លិបនេះ នឹងធ្វើការបង្ហាញខ្លួននៅលីហ្គ MLS ជាលើកដំបូងនៅឆ្នាំ ២០២០ ដែលផ្នែកខ្លះត្រូវបានគ្រប់គ្រងដោយ David Beckham។

ទោះបីជាពួកគេកំពុងមានកីឡាករតែ ៣នាក់នៅក្នុងបញ្ជីក៏ដោយ តែលោក Gennaro Gattuso និង Carlo Ancelotti ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្នុងបញ្ជីសម្រាប់តួនាទីជាគ្រូបង្វឹកនាពេលអនាគត៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.