Connect with us

Napoli ជិតទិញបានតារាឆ្នើមម្នាក់របស់ម៉ិកស៊ិក ក្នុងតម្លៃ ៤២លានអឺរ៉ូ

Napoli ជិតទិញបានតារាឆ្នើមម្នាក់របស់ម៉ិកស៊ិក ក្នុងតម្លៃ ៤២លានអឺរ៉ូ

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Hirving Lozano របស់ PSV បានត្រៀមរួចរាល់ ហើយដើម្បីផ្ទេរទៅកាន់ក្រុម Napoli បន្ទាប់ពីចំណាប់អារម្មណ៍របស់ Monaco បានធ្លាក់ចុះ។

សារព័ត៌មានបារាំងបានឲ្យដឹងថា ក្រុម Monaco បានត្រៀមខ្លួនរួចជាស្រេចក្នុងការដណ្តើមយក Lozano ខណៈដែល Napoli កំពុងព្យាយាម ដើម្បីឈានដល់កិច្ចព្រមព្រៀងលើសិទ្ធិរូបភាព។ ទន្ទឹមនឹងនេះ ESPN នៅប្រទេសម៉ិកស៊ិកយល់ដែរថា តារាឆ្នើមនៅរបស់ម៉ិកស៊ិកកាលពី World Cup នៅរុស្ស៊ី នឹងក្លាយជាកីឡាកររបស់ក្លិបអ៊ីតាលីក្នុងពេលឆាប់ៗនេះ។

PSV កំពុងត្រៀមដៃទទួលយកកំណត់ត្រា ៤២លានអឺរ៉ូ សម្រាប់កីឡាករវ័យ ២៤ ឆ្នាំរបស់ពួកគេ បើទោះបីជាអតីតក្លិបរបស់ Lozano គឺ Pachuca នឹងទទួលបានចំណែកខ្លះនៃថ្លៃផ្ទេរនោះក៏ដោយ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.