Connect with us

គន្លឹះបិទមិនឱ្យមានវីដេអូLiveលក់ឥវ៉ាន់ នៅលើ Facebook របស់អ្នក

សម្រាប់អ្នកដែលមិនចង់ឃើញវីដេអូLive លក់ឥវ៉ាន់នៅលើ Home របស់ខ្លួនអាចធ្វើតាមការណែនាំទាំងនេះបាន

សង្គម៖ បច្ចុប្បន្នការ វីដេអូlive ផ្សព្វផ្សាយផលិតផលតាមបណ្តាញសង្គមហ្វេសបុកពិតជាមានច្រើនរហូតពេលខ្លះបានរំខានដល់ News Feed ឬ Home របស់អ្នក ដូចនេះប្រសិនបើអ្នកចង់បិទមិនឱ្យវាមានការរំខានទៀតលោកអ្នកអាចប្រើប្រាស់គន្លឹះងាយៗដូចខាងក្រោមនេះ តែអ្នកត្រូវប្រើប្រាស់កុំព្យូទ័រទើបអាចធ្វើបិទបាន ។

ដំបូងគ្រាន់តែចុចលើពាក្យ Home ហើយរើសពាក្យ News Feed នៅខាងស្តាំ អេក្រង់ រួចចុច ឱ្យចំចំនុចដែលមាន សញ្ញា”ចុចបីដង” នៅក្បែរពាក្យ “News Feed” នោះ។ ពេលនោះវានឹងលេចចេញនូវពាក្យ Edit Preferences សូមចុចលើពាក្យនោះ។ បន្ទាប់មកអ្នកនឹងឃើញប្រយោគចំនួន៥ឃ្លា សូមជ្រើសរើសឃ្លាទីពីរដែលដាក់ “unfollow people and groups to hide their posts” នោះយើងនឹងឃើញ ពាក្យ “All” ។

សូមចុចលើពាក្យ All នោះ អ្នកអាចជ្រើសរើសពាក្យ “Group Only” បន្ទាប់មកសូម Select លើ “Group” ណាខ្លះដែលតែងតែមានការរំខានដោយ “Live Video” ទាំងនោះហើយយកពាក្យ “Done” ជាការស្រេច៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.