Connect with us

BTS មិនទាន់មានគម្រោងត្រឡប់មកអង្រួនឆាកពេលណាឡើយ

អ្នកគាំទ្រជាច្រើនរង់ចាំការត្រឡប់របស់ពួកគេវិញ ប៉ុន្តែក៏មិនចង់ឃើញពួកគេហត់នឿយពេកដែរ

កូរ៉េ៖ ថ្មីៗនេះផលិតកម្ម Big Hit Entertainment បានប្រកាសថា ក្រុមតារាចម្រៀងប្រុសដ៏ល្បីរបស់កូរ៉េខាងត្បូង BTS នឹងបន្តការសម្រាកពីសិល្បៈមួយរយៈពេលទៀតក្រោយពីមានភាពហត់នឿយពីការងារសិល្បៈតាំងពីឆ្នាំ២០១៣មកម្ល៉េះ ហើយនេះជាឱកាសមួយដែលអាចឱ្យពួកគេដែលមានសមាជិក៧រូបសប្បាយនឹងភាពយុវវ័យក្នុងជីវិតសមញ្ញដូចអ្នកដ៏ទៃដែរ។

គួរបញ្ជាក់ដែរថា បទចម្រៀង Love Yourself របស់ក្រុមចម្រៀងលំដាប់កំពូលមួយនេះធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៧ក្នុងចំណោមចម្រៀងល្បីៗលើពិភពលោកទាំង១០បទនៅក្នុងតារាងអាល់ប៊ុមរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានបំបែកចំណាត់ថ្នាក់លេខមួយនៅក្នុងជាង៧០ប្រទេសដែលមានអ្នកដាក់ ituneផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.