Connect with us

អ្នកនាង ខ្ញុង ខឹងយ៉ាងខ្លាំងចំពោះសម្តីបុគ្គលមួយចំនួននៅថ្ងៃរៀបការរបស់គាត់

សមទេ! ក្នុងមួយជីវិតរៀបការម្តងឱ្យ នាងខ្ញុង កាន់ទុក្ខព្រោះតែទឹកលិច

ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ជាថ្ងៃពិសេសក្នុងមួយជីវិតរបស់អ្នកនាង ស្រេង សុកាន់ដា ហៅ “នាងខ្ញុង” ជាតារាកំប្លែងរបស់ស្ថានីយទូរទស្សន៍ CTN មួយរូបដែលតែងតែធ្វើឱ្យទស្សនិកជនសើចជានិច្ច ស្រាប់តែនាពេលនេះអ្នកនាងបានប្រតិកម្មជាខ្លាំងៗចំពោះសម្តីរបស់បុគ្គលមួយចំនួនដែលបានចូល Comment ក្នុងការឡាយវីដែអូរាំសប្បាយនៅក្នុងថ្ងៃពិធីមង្គលការ។

ការដែលធ្វើឱ្យមានសម្តីប្រតិកម្មពីសំណាក់អ្នកនាង ស្រេង សុកាន់ដា ហៅ “នាងខ្ញុង” មូលហេតុដោយសារតែសម្តីរបស់អ្នក Comment មួយចំនួនបាននិយាយថា “ទឹកលិចពេញប្រទេសបែរជានាំគ្នារាំសប្បាយ” ក្រោយមកអ្នកនាង ខ្ញុង ក៏បានបញ្ចេញមតិទៅកាន់បុគ្គលនោះវិញដោយសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា “សែនឆ្ងល់ពេលគេធ្វើបុណ្យធ្វើការងារសង្គមធ្វើអំពើល្អចូលរួមមូលនិធិជួយចាស់ជរា និង អំពើល្អផ្សេងៗជាច្រើនទៀតមើលមិនឃើញទេគ្រាន់តែគ្នាសប្បាយរីករាយរាំច្រៀងថ្ងៃរៀបការឡាយលេងបន្តិចបន្តួចចូល Comment មកសម្ដីដូចលាមកសុទ្ធតែថាគេជួបទុក្ខវេទនាខេត្តខ្លះគ្រោះធម្មជាតិលិចលង់ផ្ទះសំបែងឯងគិតតែពីសប្បាយចង់ផ្ដាំទៅវិញថាមួយជាតិខ្ញុំការម្ដងឱ្យខ្ញុំស្លៀកសពាក់សទៅយំ និយាយដូចហែរខ្មោចមែនសូមជ្រាបផងអស់លោកមួយចំនួនតូចដែលបានចូល Comment ហ្នឹង ក្តៅក្រហាយណាស់និយាយតិចចុះ”។ អ្វីពិសេសជាងនេះទៅទៀតក៏ឃើញមានហ្វេនរបស់អ្នកនាង ខ្ញុង ដែលស្រឡាញ់នឹងគាំទ្រអ្នកនាង ក៏បាននាំបញ្ចេញមតិជាច្រើន ដោយអ្នកប្រិយមិត្តបាននិយាយថា “មែន មិនសមមែននិងបងស្រី គ្នារៀបការ ចង់ឲ្យទៅកាន់ទុក្ខម៉េច? ហួសហេតុម៉ង ពួកអ្នកជ្រុលនិយម”៕

 

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.