Connect with us

ឆ្នាំមុនតារាដែលកាត់ខ្សែស្រឡាយជាច្រើននាំគ្នាសែនក្បាលទឹក ចុះឆ្នាំនេះវិញ?

ឆ្នាំនេះ តើតារាចម្រៀង តារាសម្តែង ណាខ្លះដែលប្រារព្ធពិធីសែនក្បាលទឹកតាមចិន?

ភ្នំពេញ៖ ទស្សនិកជនជាច្រើនធ្លាប់បានឃើញហើយកាលពីឆ្នាំ២០១៨ មានតារាចម្រៀង តារាសម្តែង ជាច្រើនដែលមានកាត់ខ្សែស្រឡាយចិន បានប្រារព្ធពិធីសែនក្បាលទឹក ដែលជាបុណ្យរបស់ប្រពៃណីចិន។ តារាសម្តែង តារាចម្រៀង របស់កម្ពុជាភាគច្រើនគឺទម្លាប់សែនក្បាលទឹកទៅហើយ មិនថាជាប់ខ្សែស្រឡាយចិន ឬក៏ជាប់ខ្សែស្រឡាយចិននោះទេ គឺគាត់សែនស្ទើរតែរាល់ឆ្នាំទៅហើយ។

សម្រាប់ឆ្នាំនេះ យើងនៅមិនទាន់ដឹងមានតារាសម្តែង តារាចម្រៀង ណាខ្លះនោះទេ ដែលនាំគ្នាប្រារព្ធពិធីសែនក្បាលទឹក ដែលជាទម្លាមទម្លាប់របស់ប្រពៃណីចិន។ សម្រាប់ឆ្នាំមុនយើងឃើញថាមានតារាជាច្រើនបាននាំគ្នាសែនក្បាលទឹកក្នុងនោះមាន៖ លោក អេឡិច ចាន់ត្រា,លោក អុឹង ជីវ៉ា, លោក នី រតនា, នាយ កុយ, លោក ករុណា ពេជ្រ និង តារាជាច្រើនដួងទៀត៕

  

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.