Connect with us

Harry Style ឆក់បានតំណែងតួរាជបុត្រ Eric ក្នុងរឿង “នាងមច្ឆា”

Harry Style ជោគជ័យទាំងវិស័យចម្រៀង និង សម្តែងតែម្តងហើយ

កម្សាន្ត៖ ក្រោយជ្រើសរើសតួស្រីដែលត្រូវចូលខ្លួនសម្តែងជានាងមច្ឆានៅក្នុងរឿង “នាងមច្ឆា” ដោយតារាចម្រៀងវ័យ១៩ឆ្នាំ នាង Halle Baileyមក ពេលនេះ តារាចម្រៀងលោក Harry Style ក៏ត្រូវបានជ្រើសរើសសម្តែងជាតួរាជបុត្រ Eric ផងដែរ។

លោកបានបង្ហាញក្តីរំភើបជាខ្លាំងដោយសាររូបលោកគឺជាអ្នកគាំទ្រម្នាក់ក្នុងរឿងតុក្កតា “នាងមច្ឆា”នេះ ហើយមិននឹកស្មានថានៅពេលដែលរឿងនេះលើកយកមកសម្តែងដោយមនុស្សពិតលោកអាចមានឱកាសក្លាយជាតួសម្តែងរាជបុត្រ Eric បែបនេះសោះ។

គួររំឮកដែរថា លោកគឺជាអតីតសមាជិកក្រុម One Direction ដ៏ល្បី ប៉ុន្តែគួរឱ្យស្តាយដែលក្រុមនេះត្រូវបានរំសាយកាលពីឆ្នាំ២០១៦ ទោះជាយ៉ាងណាវាមិនមែនជាបញ្ហាដែលអាចបង្អាក់លោកឱ្យឈប់ពីវិស័យចម្រៀងឡើយ លោកបានចាប់អាជីពជាតារាចម្រៀងទោល និង ទទួលបានជោគជ័យជាខ្លាំង៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.