Connect with us

វីដេអូ ក្មេងម្នាក់ យំចាំម្ដាយ បង្កភាពចម្រូលចម្រាសនៅថៃ(មានវីដេអូ)

វីដេអូ ក្មេងម្នាក់ យំចាំម្ដាយ បង្កភាពចម្រូលចម្រាសនៅថៃ(មានវីដេអូ)

ថៃ៖ ថ្មីៗនេះ បណ្ដាញទំនាក់ទំនងសង្គម Facebook នៅប្រទេសថៃ បានផ្ទុះរឿងដ៏ចម្រូងចម្រាសមួយ ដែលត្រូវបានបង្ហោះវីដេអូ កុមារាម្នាក់ តោងរបងសាលា និង យំចាំម្ដាយរបស់គេ ដើម្បី មកចូលរួមទិវាមាតា នៅសាលារៀន។ វីដេអូនេះ ត្រូវបានចែកចាយរាប់ពាន់ដង កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រទេសថៃ ប្រារព្ធទិវាម្ដាយ នៅតាមសាលារៀនទូទាំងប្រទេស។

ក្រោយចេញវីដេអូនេះ មានមនុស្សជិត១ម៉ឺននាក់ បានចូលរួមយុទ្ធនាការមួយ ដើម្បីស្នើឱ្យក្រសួងអប់រំថៃ លុបបំបាត់ទិវាមាតា នៅតាមសាលារៀនទូទាំងប្រទេសថៃ។ សំណើនេះ បានធ្វើឡើងតាមរយៈពេលញត្តិមួយ ដែលចុះនៅក្នុងវេបសាយ Change.org ។ ពាក់ព័ន្ធនឹងទិវាមាតានេះ គេសង្កេតឃើញ មានអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ការរៀបចំទិវានៅតាមសាលារៀន។

អ្នកលេងបណ្ដាយសង្គមម្នាក់ បានបញ្ចេញមតិថា ទោះបីជាម្ដាយក្មេងខាងលើ មិនអាចមកជាមួយកូនគាត់ក៏ដោយ ក៏គាត់នៅតែស្រឡាញ់កូនគាត់ ដូច្នេះ កុំយំអី។ ផ្ទុយទៅវិញ អ្នកលេងម្នាក់ទៀត បានលើកឡើងថា សាលាគួរតែបង្កើតសកម្មភាពរីករាយសម្រាប់កុមារ ព្រោះមិនប្រាកដថា ពួកគេ សុទ្ធតែមានគ្រួសារដ៏កក់ក្ដៅមួយនោះទេ។ ចំណែក ម្នាក់ទៀត លើកឡើងថា វាជារឿងដ៏គួរឱ្យសោកស្ដាយសម្រាប់កុមារដែល មិនមានម្ដាយ (ស្លាប់)។

រូបឆ្នាំមុន

យ៉ាងណាក៏ដោយ ក្រសួងអប់រំថៃ បានឆ្លើយតបយ៉ាងច្បាស់ថា ការប្រារព្ធទិវាមាតានេះ ជាប្រពៃណីទំនៀមទម្លាប់ដ៏ល្អ នៅក្នុងសង្គមថៃ និងបានស្ដីបន្ទោសក្រុមដែលទាមទារឱ្យលុបចោលទិវាមាតា ថា មិនបានយល់ច្បាស់ពីសារសំខាន់នៃទិវានេះ។ វាត្រូវតែបន្តមាន ទោះបីជាឪពុកម្ដាយ មិនបានចូលរួមក៏ដោយ។

សូមជម្រាបថា ថៃ ប្រារព្ធទិវាមាតា នៅថ្ងៃទី១២ ខែសីហា ជារៀងរាល់ឆ្នាំ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Khaosod

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.