Connect with us

បិទសិប្បកម្មផលិតទឹកសុទ្ធខុសច្បាប់មួយកន្លែង ដែលគ្មានអនាម័យ

ទឹកសុទ្ធនេះចេញពីទឹកម៉ាស៊ីនសុទ្ធៗតែម្តង

រតនគិរី៖ ក្រុមការងារ ដែលរួមមាន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តរតនគិរី មន្ទីរបរិស្ថានខេត្ត ប៉ុស្តិ៍រដ្ឋបាលបឹងកន្សែង និងសាលាក្រុង បានពិនិត្យទីតាំងផលិតទឹកសុទ្ធមួយកន្លែង យីហោឈ្មោះ “គិរីមានជ័យ” ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង។ នេះជាការចុះផ្សាយអត្ថបទព័ត៌មាន របស់មន្ទីរព័ត៌មាន ខេត្តរតនគិរី នៅរសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ។

លទ្ធផលពិនិត្យបង្ហាញថា ទីតាំងផលិតទឹកសុទ្ធខាងលើ ដែលមានម្ចាស់ឈ្មោះ អ៊ុ ណៃយីម ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ចំពោះទឹកសុទ្ធ ត្រូវបានផលិតដោយគ្មានអនាម័យ តាមស្ដង់ដានោះទេ។ ដូច្នេះ ក្រុមកាងារដដែល ក៏សម្រេចបិទការផលិតតែម្ដង។

សូមជម្រាបថា ការចុះបិទទីតាំងខាងលើ មានការដឹកនាំដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងខេត្តរតនគិរី៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.