Connect with us

តារាកំប្លែងនាយ ពែក មី ចូលរួមថវិកាបន្តិចបន្តួចដល់ជនរងគ្រោះដោយសារអគ្គីភ័យនៅសៀមរាប

ទោះតិចតួចក្តី តែនេះជាទឹកចិត្តរបស់ ពែក មី ក្នុងការចេះជួយគ្នា

ភ្នំពេញ៖ រយៈពេលមួយម៉ោងមុននេះ តារាកំប្លែងប្រចាំស្ថានីទូរទស្សន៍ CTN នាយ ពែក មី បានប្រកាសសូមបងប្អូនណាមានស្គាល់លេខទូរស័ព្ទជនរងគ្រោះដោយសារអគ្គីភ័យ ជួយផ្តល់ដំណឹងដល់រូបគាត់ផង គាត់ចង់ជួយឧបត្ថម្ភ។

ដោយសារនាយ ពែក មី បានឃើញករណីមួយបានឆេះផ្ទះលក់ហ្គាស នៅមុខវត្តនាគទេព ស្ថិតនៅក្នុងខេត្តសៀមរាប ដែលបណ្តាលឱ្យមនុស្ស ១៣ នាក់រងរបួស ផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏កើតចិត្តអាណិត ហេតុអ្វីមិនជួយគ្នាផង។

នាពេលនេះ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN នាយ ពែក មី សុំជួយនៅថវិកាចំនួន ៥០មុឺនរៀល ដល់ជនរងគ្រោះដោយសារអគ្គីភ័យ កាលពីម្សិលមិញ ទោះនេះជាទឹកប្រាក់បន្តិចបន្តួចក្តី តែនេះជាទឹកចិត្តខ្មែរចេះជួយខ្មែរ។ តាមការសង្កេត យើងឃើញថាមានសប្បុរសជនជាច្រើននាក់កំពុងតែញាប់ដៃញាប់ជើងដើម្បីនាំគ្នាជួយឧបត្ថម្ភ ក្នុងករណីអគ្គីភ័យឆេះផ្ទះលក់ហ្គាស បណ្តាលឱ្យមនុស្សចំនួន១៣ នាក់រងរបួស តែមិនមានករណីដល់ស្លាប់នោះទេ៕

   

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.