Connect with us

App តាមទូរស័ព្ទរបស់ខ្មែរថ្មីមួយ ជួយដល់ជីវភាពរស់នៅគ្រប់គ្រួសារ អោយស្វែងរកសេវាគ្រប់ប្រភេទ នៅកម្ពុជា(មានវីដេអូ)

App តាមទូរស័ព្ទរបស់ខ្មែរថ្មីមួយ ជួយដល់ជីវភាពរស់នៅគ្រប់គ្រួសារ អោយស្វែងរកសេវាគ្រប់ប្រភេទ នៅកម្ពុជា(មានវីដេអូ)

ដោយមើលឃើញពីទុក្ខលំបាកនៅក្នុងគ្រួសារនីមួយៗ និងធ្លាប់ជួបផ្ទាល់ពីការពិបាកក្នុងការស្វែងរកសេវាកម្មផ្សេងៗ កាលពីពេលអ្នកស្រីរើចូលផ្ទះថ្មី អ្នកស្រី កាំ ស្រីស៊ុង ក៏បានចំណាយលុយខ្ទង់ម៉ឺនដុល្លាតាមគំនិតផ្ដួចផ្ដើមបង្កើតប្រព័ន្ធមួយដែលដំណើរការតាមរយៈ App ក្នុងទូរស័ព្ទដោយមានឈ្មោះថា MyAPP Service ដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រប់ក្រុមគ្រួសារ, អ្នករស់នៅតាមទីតាំងនានា, ម្ចាស់ផ្ទះ, ម្ចាស់អាគា, ម្ចាស់ក្រុមហ៊ុនតូចធំ អាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកបម្រើសេវាកម្ម, ក្រុមហ៊ុនជំនាញនៅទូទាំងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ហើយនឹងពេញទូទាំងប្រទេសក្នុងពេលដ៏ខ្លីខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយ អ្នកស្រី កាំ ស្រីស៊ុង ដែលជាសហស្ថាបនិក និងជាអគ្គនាយករបស់ MyAPP Service បានបញ្ជាក់យ៉ាងដូច្នេះថា “MyAPP Service នេះគឺជាប្រព័ន្ធមួយដំណើរការជាមួយ App ក្នុងទូរស័ព្ទដ៏ថ្មីស្រឡាងមួយដែលមិនធ្លាប់មានពីមុនមកទេនៅកម្ពុជាយើង សម្រាប់បញ្ជាទិញសេវាកម្ម និងផលិតផលផ្សេងៗរហ័ស ងាយស្រួល សុវត្ថិភាព និងសន្សំសំចៃពេលវេលាបំផុត ដល់អ្នកប្រើប្រាស់“។ អ្នកស្រីបានពន្យល់ដែរថា MyAPP Service អាចនិយាយបានថា ជាទីកន្លែងប្រសព្វរួមគ្នាមួយ ដែលអនុញ្ញាតឲ្យអ្នកផ្គត់ផ្គង់តូចធំគ្រប់ប្រភេទ និងអតិថិជនទាំងអស់ អាចធ្វើការប្រាស្រ័យទាក់ទង និងព្រមព្រាងគ្នា ទៅលើការផ្ដល់ ឬទទួលយកសេវាកម្ម និងផលិតផលណាមួយ រួមមានសេវាកម្មម៉ាស៊ីនត្រជាក់ សេវាកម្មប្រព័ន្ធទឹកភ្លើង សេវាកម្មហ្គាសចម្អិនអាហារ សេវាកម្មសម្លាប់សត្វល្អិត និងសេវាកម្មសម្អាតគេហដ្ឋាន ព្រមទាំងការិយាល័យ ក៏ដូចជាសេវាកម្មជាច្រើនទៀត សម្រាប់ជីវិតប្រចាំថ្ងៃផងដែរ។ សហគ្រីនស្ត្រីរូបនេះ បានអោយដឹងទៀតថា “ពេលនេះ MyAPP Service កំពុងដំណើរការ ការងារជួយសម្រួលដល់អតិថិជនអោយទទួលបានសេវាកម្មយ៉ាងសកម្ម សម្រាប់ការប្រើប្រាស់វិញគឺគ្រាន់តែទាញយក App ពី https://go.onelink.me/Obcn/MyAPP រឺរកបានលើ App Store(ទូរស័ព្ទប្រើ iOS) ក៏ដូចជា Play Store (ទូរស័ព្ទប្រើ Android) ដោយឥតគិតថ្លៃ ដោយក្នុងនោះមាន App សម្រាប់អតិថិជនឈ្មោះថា MyAPP Service ហើយ App សម្រាប់អ្នកផ្គត់ផ្គង់ឈ្មោះ MyAPP Service Partner ។ អ្នកស្រី ស៊ុង បញ្ជាក់បន្ថែមទៀតថា ការចុះឈ្មោះប្រើប្រាស់ MyAPP Service គឺមានភាពងាយស្រួល និងរហ័ស គ្រាន់តែសម្រាប់អ្នកផ្គត់ផ្គង់ យើងធ្វើការទំនាក់ទំនងជាមួយនឹងគាត់បន្ថែមបន្តិច ដើម្បីស្វែងយល់និងអនុម័ត ទៅលើការស្នើរសុំរបស់ពួកគាត់។ យ៉ាងណាមិញ រាល់វិធីសាស្រ្ត ដែលយើងធ្វើទាំងអស់នេះគឺដើម្បីផ្ដល់នូវទំនុកចិត្ត ដល់អ្នកផ្គត់ផ្គង់ និងដើម្បីផ្ដល់សេវាកម្មល្អប្រសើរ ដល់អតិថិជនប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ៖

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.