Ozil និង Kolasinac អាចត្រឡប់ទៅជួយក្រុមវិញ ក្រោយសម្រាកប៉ុន្មានសប្ដាហ៍
Ozil និង Kolasinac អាចត្រឡប់ទៅជួយក្រុមវិញ ក្រោយសម្រាកប៉ុន្មានសប្ដាហ៍
អង់គ្លេស៖ លោក Unai Emery គ្រូបង្វឹក Arsenal មានជំនឿចិត្ត ១០០ ភាគរយ ដែល Mesut Ozil និង Kolasinac វិលត្រឡប់ចូលរួមក្រុមវិញ បន្ទាប់ពីត្រូវបានផ្តល់ពេលវេលាសម្រាក ដោយសារតែការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេ។
Ozil និង Kolasinac គឺជាជនរងគ្រោះនៃការប៉ុនប៉ងប្លន់កាលពីខែមុន ហើយបានខកខានការប្រកួយទទួលជ័យជម្នះ ១-០ នៅទឹកដី Newcastle United កាលពីចុងសប្តាហ៍នៃការបើករដូវកាលនៃក្របខ័ណ្ឌ Premier League ប៉ុន្តែពួកគេបានវិលត្រឡប់ទៅហ្វឹកហាត់វិញកាលពីថ្ងៃអង្គារ។
លោក Emery បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ «ពួកគេបានត្រឡប់មកហ្វឹកហាត់ជាមួយយើងវិញនៅថ្ងៃអង្គារនេះ។ Mesut ឈឺតិចតួច ដូច្នេះគាត់មិនអាចហ្វឹកហាត់បានទេកាលពីម្សិលមិញ។ទោះយ៉ាងណាកីឡាករទាំងពីរត្រូវបានរំពឹងទុកថា នឹងមានវត្តមានក្នុងការប្រកួតជាមួយ Burnley នៅថ្ងៃសៅរ៍ ហើយលោក Emery នឹងធ្វើការសម្រេចចិត្តពេលក្រោយ ថាតើត្រូវប្រើពួកគាត់ទាំង២ ឫយ៉ាងណា៕

-
កម្សាន្ត២ ខែមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
-
សំខាន់ៗ២ ខែមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
-
សង្គម១ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
-
សង្គម១ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍