Connect with us

ក្រោយបែកធ្លាយរឿងគូដណ្តឹងសុំបែក នាយ ព្រែក ចេញសារបកត្រលប់ទៅវិញយ៉ាងឆ្ងាញ់

បន្ទាប់ពីឃើញសារបែកគ្នាពីគូដណ្តឹងមក នាយ ព្រែក ចេញសារតបវិញភ្លាមៗ

ភ្នំពេញ៖ តារាសម្តែង និងកំប្លែងប្រចាំកម្មវិធី “ពិភពសំណើច” នាយ ព្រែក ជាតារាមួយដួងដែលមានប្រជាប្រិយភាពខាងកំប្លែង ហើយត្រូវជាកូនប្រុសរបស់តារាអាយ៉ៃឆ្លើយឆ្លង យាយយ៉យ ផងដែរនោះ នៅពេលថ្មីៗទើបតែទទួលបាននៅសារពីគូដណ្តឹងរបស់ខ្លួនដែលសុំចែកផ្លូវគ្នាដើរ បានធ្វើឱ្យមហាជនជាច្រើនកំពុងកត់សម្គាល់ថា អ្នកទាំងពីរស្រឡាញ់គ្នាណាស់ ហេតុអ្វីសុខៗក៏ចែកផ្លូវគ្នាបែបនេះ។

ត្រូវណាស់ដូចពាក្យគេថា ស្រឡាញ់គ្នាយូរ កុំឱ្យឃ្លាតកាយ បើឃ្លាតកាន់តែឆ្ងាយនាំឱ្យណាយចិត្ត។ចំពោះសារដែលគូដណ្តឹងរបស់នាយ ព្រែក បានសរសេរបង្ហោះដែលមានន័យថា “កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើឱ្យយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តំម្លៃ ទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ ចាត់ទុកជាមេរៀនជីវិត …សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល” ។

បន្ទាប់ពីនាយ ព្រែក បានឃើញសាររបស់គូដណ្តឹងរួបមកក៏ចេញមុខមកបកស្រាយវិញដែលថា “ការពិតណាស់ថ្ងៃនៃការចាប់ផ្ពើមនៃការស្រឡាញ់យើងមិនដែលគិតដល់ថ្ងៃឈឺចាប់នៃការខណ្ខចែកទេ កិត្ដិយស និង សេចក្ដីថ្លៃថ្នូរយើងត្រូវរក្សាអោយគ្នាទៅវិញទៅមកជានិច្ចទោះស្ថិតក្នុងដំណាក់កាលបែបណាក៏ដោយ ជួបគ្នាជានិស្ស័យការខណ្ខចែកជាការសម្រេចចិត្ដរបស់មនុស្ស មូលហេតុពិតគឺស្ថិតក្នុងចិត្ដរក្សារទុកជាអាច៌កំបាំង សូមអរគុណបងប្អូនដែលស្រលាញ់ចូលចិត្ត ជូនពរបងប្អូនសំណាងល្អ សុខសប្បាយទាំងអស់គ្នា” ៕

 

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.